ពន្ធ ០% ធ្វើឲ្យចំនួនរថយន្តនាំចូលទៅវៀតណាមកើនឡើងដូចព្យុះ

នៅ​ក្នុង​ខែ​តុលា មាន​រថយន្ត​ចំនួន ១៦ ៦៨៣ គ្រឿង ត្រូវ​បាន​នាំ​ចូល​ពី​ក្រៅ​ប្រទេស​លក់​នៅ​ប្រទេស​វៀតណាម ជា​តួលេខ​ខ្ពស់​ជាង​គេ​បំផុត​មួយ​ចាប់​តាំង​ពី​ដើម​​ឆ្នាំ ២០១៩។ បើ​ធៀប​នឹង​ខែ​តុលា ឆ្នាំ ២០១៨ តួលេខ​នេះ​គឺ​មាន​កំណើន​ជាង ១៣១% ឯណោះ។

ពេញ​មួយ​ឆ្នាំ ២០១៩ នេះ​ចំនួន​រថយន្ត​នាំ​ចូល​ទៅ​វៀតណាម​មាន​សរុប ១២៣ ៤៨៤ គ្រឿង ដែល​មាន​តម្លៃ​ជាង ២,៧ ពាន់​លាន​ដុល្លារ។ ប្រភព​រថយន្ត​នាំ​ចូល​ធំ​ជាង​គេ​គឺ​មក​ពី​ថៃ ដែល​​នាំ​ចូល​រថយន្ត ៦៨ ៥៩៧ គ្រឿង តាម​ពី​ក្រោយ​ដោយ​ឥណ្ឌូណេស៊ី​ដែល​មាន​ ៣៩ ៩១១ គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល ១០ ខែ​ចុង​ក្រោយ​នេះ​ដែរ ​ក្នុង​ចំណោម​រថយន្ត​នាំ​ចូល​សរុប មាន​ ៨០% គឺ​នាំ​ពី​ឥណ្ឌូណេស៊ី និង​វៀតណាម។ អត្រា​ពន្ធ​នាំ​ចូល ០% ដែល​ជា​​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​អាស៊ាន AFTA ចាប់​តាំង​ពី​ឆ្នាំ ២០១៨ មក ជា​ហេតុផល​នាំ​ឲ្យ​រថយន្ត​​នាំ​ចេញ​ពី​ប្រទេស​ទាំង​ពីរ មាន​ការ​កើន​ឡើង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម