ពលរដ្ឋអូស្ត្រាលី រកលុយតែកន្លះឆ្នាំ អាចទិញឡានជិះបានស្រេច

ការសិក្សាមួយរបស់ scrapcarcomparison បានធ្វើការប្រៀបធៀបប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យម ជាមួយនឹងតម្លៃរថយន្តជាមធ្យមនៅប្រទេសនីមួយៗ ដើម្បីចង់ដឹងថាប្រទេសណាដែលពលរដ្ឋមានលទ្ធភាពទិញរថយន្តជិះឆាប់ជាងគេ។

ជាលទ្ធផលគេរកឃើញថាពលរដ្ឋអូស្ត្រាលីចំណាយត្រឹម ៤៩,៤៨% ប៉ុណ្ណោះនៃប្រាក់ចំណូលប្រចាំឆ្នាំ ដើម្បីអាចទិញរថយន្តជិះបាន ជាប់ចំណាត់ថ្នាក់លេខ១។ ចំណែកនៅអាមេរិកស្ថិតនៅចំណាត់ថ្នាក់លេខពីរ ដោយត្រូវចំណាយប្រាក់ចំណូលប្រចាំឆ្នាំ ៥៤,៨៧% ដើម្បីទិញបានរថយន្តមួយគ្រឿង។ ចំណាត់ថ្នាក់ពីក្រោយគឺមានប្រទេសដាណឺម៉ាក ៦០,៣៤% ប្រទេសកាណាដា ៦៤,៤% ប្រទេសស៊ុយអែត ៧៥,៨៤% ប្រទេសអាល្លឺម៉ង់ ៧៨,៤៤% ប្រទេសណូវែលហ្សឺឡង់ ៨៤,៦៥% ប្រទេសបារាំង ៨៧% ចក្រភពអង់គ្លេស ៨៩,៣៦% និងប្រទេសហ្វាំងឡាំង ៩១,៥៨%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកប្រទេសដែលស្ថិតនៅបាតតារាងវិញគឺប្រទេសទួរគី ដែលត្រូវចំណាយ ៦៥២,២៩% នៃប្រាក់ចំណូលប្រចាំឆ្នាំ ដើម្បីទិញរថយន្តមួយគ្រឿងបាន គឺខុសគ្នាពីប្រទេសអូស្ត្រាលីជាង១០ដងឯណោះ។ ប្រទេសបន្ទាប់មានអាហ្សង់ទីន ៥១៥,៧៧% ប្រទេសកូឡុំប៊ី ៥០៨,៩៣% ប្រទេសអ៊ុយរ៉ាហ្គាយ ៤៤៣,៦៨% និងប្រទេសប្រេស៊ីល ៤៤១,៨៩%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម