
អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានឃើញហើយអំពីម៉ាសុីនដែលវិស្វករបានបំពាក់ទៅលើរថយន្ត JDM កំពូលៗ ជាមួយនឹងឈ្មោះរបស់វានីមួយៗនឹង ប៉ុន្តែមានធ្លាប់បានដឹងអត់ថាពាក្យពេញឬក៏ភាសាបច្ចេកទេសរបស់វានឹងមានន័យយ៉ាងណាខ្លះ ក្នុងអត្ថបទនេះយើងនឹងមកដឹងពីពាក្យពេញឬក៏ភាសាបច្ចេកទេសរបស់វានីមួយៗនេះ
១/. ម៉ាសុីន 2JZ-GTE របស់ក្រុមហ៊ុន Toyota
2 : ជំនាន់ទី ២ នៃម៉ាសុីននេះដែល Toyota បានធ្វើការ Upgrade មក
JZ : JZ Engine Family Series ដែលមាន ៦ សុីឡាំងតម្រៀបជាបញ្ឈរ Inline-6
G : Performance Oriented DOHC
T : Turbocharged , Twin-Turbo
E : Electronic Fuel Injection
២/. ម៉ាសុីន RB26DETT របស់ក្រុមហ៊ុន Nissan
RB : RB Engine Family Series ដែលមាន ៦ សុីឡាំងតម្រៀបជាបញ្ឈរ Inline-6
26 : ម៉ាសុីនចំណុះ ២.៦L
D : Dual Overhead Camshaft (DOHC)
E : Electronic Fuel Injection
TT : Twin-Turbo
៣/. ម៉ាសុីន 13B-REW របស់ក្រុមហ៊ុន Mazda
13 : ម៉ាសុីនចំណុះ ១.៣L
B : ជំនាន់បន្ទាប់របស់ 13 Series
R : Rotary
E : Electronic Fuel Injection
W : Sequential Twin-Turbo System
៤/. ម៉ាសុីន B16B របស់ក្រុមហ៊ុន Honda
B : Engine Family B Series
16 : ម៉ាសុីនចំណុះ ១.៦L
B : Variant High Performance ដែល Variant នេះវាសំដៅទៅលើការកែប្រែ អោយមានលក្ខណៈពិសេស នឹងសមត្ថភាព ខុសពីម៉ូដែលផ្សេងទៀត ដូចជា Civic type R Version ជាដើម
៥/. ម៉ាសុីន 4G63T របស់ក្រុមហ៊ុន Mitsubishi
4 : ម៉ាសុីន ៤ សុីឡាំង Inline-4
G : ប្រភេទម៉ាសុីនសាំង
63 : ប្រភេទម៉ាសុីនដែលមានចំណុះ ២.០L
T : Turbocharged