ពិតអត់ឡានពណ៌ខ្មៅ ក្តៅជាងឡានពណ៌ស?

ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ប្រសិន​បើ​អ្នក​ចត​រថយន្ត​ពណ៌​ខ្មៅ នៅ​ក្រោម​កម្តៅ​ថ្ងៃ នោះ​វា​នឹង​ឆាប់​ក្តៅ ហើយ​បៀម​កម្តៅ​ជាប់​ក្នុង​រថយន្ត​យូរ​ទៀត​ផង។ ប្រសិន​បើ​អ្នក​យក​រថយន្ត​ពណ៌​ខ្មៅ និង​រថយន្ត​ពណ៌​ស ទៅ​ចត​នៅ​ក្រោម​កម្តៅ​ថ្ងៃ នោះ​រថយន្ត​ពណ៌​ខ្មៅ​នឹង​ក្តៅ​ខ្លាំង​ជាង ហើយ​ត្រូវ​ចំណាយ​ពេល​យូរ ដើម្បី​ឱ្យ​វា​ត្រជាក់​វិញ។

ការ​សិក្សា​នៅ​ក្នុង​ឆ្នាំ ២០១១ មួយ​បាន​រក​ឃើញ​ថា រថយន្ត​ពណ៌​ស ឬ​ពណ៌​ភ្លឺ មាន​ចំណាំង​ប្លាត​កម្តៅ​ព្រះអាទិត្យ រហូត​ដល់​ទៅ ៦០% ឯណោះ បើ​ប្រៀបធៀប​ជាមួយ​រថយន្ត​ពណ៌​ខ្មៅ។ នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា រថយន្ត​ពណ៌​ខ្មៅ​ស្រូប​យក​កម្តៅ​ព្រះអាទិត្យ និង​កម្តៅ​ផ្សេង​ទៀត​ខ្លាំង​ជាង​រថយន្ត​ពណ៌​ផ្សេង ហើយ​មាន​ចំណាំង​ប្លាត​តិច​ជាង។ ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ទៀត​ថា រថយន្ត​ពណ៌​ស ឬ​ពណ៌​ភ្លឺ ជួយ​ឱ្យ​រថយន្ត​សន្សំ​សំចៃ​សាំង​បាន ២% ហើយ​ថែម​ទាំង​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន ជិត ២% ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក៏ដោយ សីតុណ្ហភាព​នៅ​ក្នុង​រថយន្ត​ពណ៌​ខ្មៅ និង​រថយន្ត​ពណ៌​ផ្សេង​ទៀត មិនមែន​ជា​បញ្ហា​ធំ​ឡើយ នៅ​ពេល​ដែល​រថយន្ត​របស់​អ្នក​មាន​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ដែល​ដំណើរការ​ល្អ និង​ត្រជាក់​ខ្លាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម