ពិធីសម្ពោធជាផ្លូវការរថយន្ត Nissan Almera Turbo ស៊េរីថ្មី របស់ក្រុមហ៊ុន តាន់ ចុង ម៉ូរធ័រ (ខេមបូឌា)

នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុនតាន់ ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី ជាក្រុមហ៊ុននាំចូលផ្តាច់មុខរថយន្តម៉ាក Nissan ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Nissan Almera Turbo ស៊េរីថ្មី នៅផ្សារទំនើបអ៊ីអន សែនសុខ និងមានការដាក់តាំងបង្ហាញរថយន្តរយៈពេល២ថ្ងៃបន្តទៀត ដើម្បីឱ្យអតិថិជនទាំងអស់បានទស្សនាផ្ទាល់ និងសួរព័ត៌មានបន្ថែមពីរថយន្តស៊េរីថ្មីប្រភេទស៊ីដេន (Sedan) ដែលមានការរចនារូបរាងខាងក្រៅជាមួយម៉ូតដ៏ថ្មីស្រឡាង ជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់ដែលផ្តល់ភាពងាយស្រួលក្នុងការបើកបរ។

ឆ្លៀតក្នុងឱកាសនេះដែល លោក ហួត គីមម៉េង នាយកគ្រប់គ្រងជាន់ខ្ពស់ប្រចាំក្រុមហ៊ុន តាន់ ចុង​ ម៉ូធ័រ នៅប្រទេសកម្ពុជា ក៏បានថ្លែងសុន្ទរកថានៅក្នុងអង្គពិធីនេះដែលលោកបានមានប្រសាសន៍ថា រថយន្ត Nissan Almera Turbo ស៊េរីថ្មី របស់យើងនឹងក្លាយ ជាជម្រើសរថយន្ត ស៊ីដេន(Sedan) សម័យថ្មីដែលនាំមកនូវភាព  ស៊ីវិល័យសម្រាប់អតិថិជនមុនគេ ព្រោះរថយន្តស៊េរីថ្មីរបស់យើងធ្វើការរចនាឡើងយ៉ាងល្អឥតខ្ចោះ ជាមួយរូបរាងដ៏ស្រស់ស្អាតនិងមានកម្លាំងម៉ាស៊ីនខ្លាំង ផ្តល់ផាសុកភាពខ្ពស់ ពីព្រោះវាបានបន្ថែមមុខងារច្រើនជាងមុន និងល្អជាងមុនជាពិសេសលើផ្នែកប្រព័ន្ធសុវត្ថិភាពសម្រាប់លោកអ្នក។ រថយន្ត អាល់មេរ៉ាសេរីថ្មី រចនាឡើងដោយផ្តោតលើការផ្តល់លំនឹងយ៉ាងល្អក្នុងបើកបរ ជាមួយម៉ាស៊ីនខ្លាំង ប៉ុន្តែសន្សំសំចៃប្រេងខ្ពស់ លើសពីនេះទៅទៀតបានរួមបញ្ចូលជាមួយបច្ចេកវិទ្យាចុងក្រោយបំផុតដែលធ្វើអោយមានភាពងាយស្រួល និងរីករាយសម្រាប់អ្នកបើកបរ។​ យើងសង្ឃឹមថារថយន្ត អាល់មេរ៉ាសេរីថ្មី នឹងនាំយកបទពិសោធថ្មីដែលល្អ ហើយសក្តិសមសម្រាប់អតិថិជនគ្រប់លំដាប់។ ខ្ញុំមានកិត្តិយសយ៉ាងខ្លាំងក្នុងការសម្ពោធជាផ្លូវការនៅរបស់រថយន្ត Nissan Almera Turbo ស៊េរីថ្មី​ សម្រាប់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

  • ការរចនាប៉ាណាខាងមុខថ្មីរាងអក្សរV ជាមួយនិមិត្តសញ្ញានីសាន់ថ្មី  ជាមួយពណ៌គុជខ្យង និងដំបូលពណ៍ខ្មៅរលោង

រថយន្ត Nissan Almera Turbo ស៊េរីថ្មីបានរចនារូបរាងថ្មី ឆ្លុះបញ្ចាំងពីការរចនាផ្នែកខាងក្រៅដ៏ស្រស់បំព្រង និងទំនើប។ ការផ្លាស់ប្តូរនេះគឺមានភាពទាក់ទាញជាពិសេសប៉ាណា V-Motion Grille ដែលជំនួសក្រឡាចត្រង្គខាងមុខដែលរឹងមាំពីមុន ហើយឥឡូវនេះមាននិមិត្តសញ្ញា Nissan ថ្មី។ ការរចនាថ្មីនេះធ្វើអោយរថយន្តកាន់តែស្រស់ស្អាត ចាប់ពីខាងមុខ ដំបូលដល់ផ្នែកខាងក្រោយដែលឆ្លុះបញ្ចាំងពីការរចនាទំនើបល្អឥតខ្ចោះជាមួយរូបរាងបែបស្ព័ររបស់រថយន្ត។

លក្ខណៈពិសេសលេចធ្លោរបស់ New Nissan Almera Turbo គឺជាពណ៌របស់វា គឺ ពណ៌គុជខ្យងជាមួយនឹងដំបូលខ្មៅរលោង។ ពណ៌គុជខ្យង បង្ហាញពីឥទ្ធិពលដ៏គួរឱ្យទាក់ទាញ នៅពេលដែលវាផ្លាស់ប្តូរពណ៌ទៅតាមពន្លឺថ្ងៃ ពេលមើលពីជ្រុងផ្សេងគ្នា។ នៅ​ក្រោម​ពន្លឺ​តិច វា​ប្រែ​ពណ៌​ស្វាយ ខណៈ​ពេល​ក្រោម​ពន្លឺ​ថ្ងៃ​ខ្លាំង វា​ប្រែ​ទៅ​ជា​ពណ៌​ខៀវ។ ពណ៌គុជខ្យងបង្ហាញពីភាពទំនើប និងភាពឆើតឆាយ នៅពេលដែលរថយន្តកំពុងបើកបរលើផ្លូវ។

  • ផាសុកភាព និងមុខងារសុវត្ថិភាព

រថយន្ត Nissan Almera Turbo ស៊េរីថ្មី បំពាក់ជាមួយកាប៊ីនធំទូលាយ ប្រកបដោយផាសុកភាព ជាមួយការច្នៃប្រឌិតខ្ពស់ ធ្វើឱ្យការបើកបរកាន់តែមានភាពរីករាយ។ ផ្ទៃខាងក្នុងនៃរថយន្តបានរចនាយ៉ាងល្អិតល្អន់បង្ហាញពីភាពប៉ិនប្រសប់ដ៏ល្អ ជាមួយតាបឡូស្បែកពណ៌ខ្មៅដ៏ប្រណិតរំលេចជាមួយផ្ទៃពណ៌ខៀវចាស់ភ្លឺរលោង ទំនើបបែបស្ព័រ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន រថយន្ត Nissan Almera Turbo ស៊េរីថ្មីបន្ថែម នូវមុខងារផ្តល់ផាសុកភាពជាច្រើន ដើម្បីបំពេញទៅតាមការរស់នៅប្រកបដោយភាពទំនើបស៊ីវិល័យ។ ការកែលម្អទាំងនេះរួមមានឆ្នាំងសាកឥតខ្សែ ដែលធានាថាថ្មទូរស័ព្ទរបស់អ្នកនៅតែអាចដំណើរការពេញមួយថ្ងៃ មុខងារកំណត់ល្បឿនថេរ ធ្វើឲ្យការធ្វើដំណើររបស់អ្នកប្រកបទៅដោយទំនុកចិត្ត និងមានសុវត្ថិភាព។

ប្រព័ន្ធកំសាន្តដ៏ទំនើបដែលមានអេក្រង់ Touchscreen ទំហំ ៨អ៊ីញ Color Display Audio (AIVI) បានទទួលការអាប់ដេតយ៉ាងសំខាន់ ដែលឥឡូវនេះផ្តល់ជូននូវការភ្ជាប់ស្មាតហ្វូនតាមរយៈ Android Auto និង Apple CarPlay ។ ការរួមបញ្ចូលគ្នានៃ infotainment, navigation, safety, and security, consolidating ឱ្យស្ថិតនៅលើកញ្ចក់អេក្រង់តែមួយដើម្បីងាយស្រួលក្នុងការប្រើប្រាស់។

រថយន្ត Nissan Almera Turbo ស៊េរីថ្មីផ្តល់នូវទំហំកាប៊ីនធំទូលាយងាយស្រួលដល់អ្នករួមដំណើរទាំងកៅអីខាងមុខនិងខាងក្រោយ។លើសពីនេះទៅទៀតមានឃ្លុបក្រោយទំហំ៤៧៤ លីត្រធំទូលាយ  ងាយស្រួលផ្ទុកឥវ៉ាន់ធំៗ សម្ភារៈកីឡា វ៉ាលី។

  • ម៉ាស៊ីន Turbo-Charged, កម្លាំងម៉ាស៊ីនខ្លាំង, សន្សំសំចៃប្រេងឥន្ធនៈខ្ពស់

New Nissan Almera Turbo ត្រូវបានបំពាក់ដោយម៉ាស៊ីន HRA0DET 1.0 លីត្រ Turbo-charged តែមួយគត់របស់ក្រុមហ៊ុន Nissan ផលិតកម្លាំងអតិបរមា 100 សេះ (Ps) និងកម្លាំងរមួល 152 ញ៉ូតុនម៉ែត (Nm) ដែលជាកម្លាំងរមួលខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រភេទរថយន្ត(Sedan) ហើយវាជាជម្រើសដ៏ល្អបំផុតក្នុងចំណោមរថយន្តផ្សេងទៀតដែលក្នុង ប្រភេទ1500cc។វាផ្តល់នូវកម្លាំងខ្លាំងក្នុងការបង្កើនល្បឿន ។ វាក៏បានបំពាក់នូវប្រព័ន្ធ (Idling Stop) ដែលជួយសន្សំសំចៃប្រេងឥន្ធនៈកាន់តែច្រើន។

វាក៏បានបញ្ចូលនូវបច្ចេកវិទ្យា Mirror Bore Coating Technology នៅខាងក្នុងម៉ាស៊ីនដែលជាបច្ចេកវិទ្យា របស់រថយន្ត Nissan GT-R។ ដែលជាបច្ចេកវិទ្យាកាត់បន្ថយការកកិតនៃស៊ីឡាំងម៉ាស៊ីន ជាលទ្ធផលកាត់បន្ថយកម្ដៅនៃម៉ាស៊ីនយ៉ាងមានប្រសិទ្ធិភាព។ វាក៏បានបំពាក់នូវប្រ​ព័ន្ធ ប្រអប់លេខ XTRONIC CVT ដែលជំនួយក្នុងការបើកបរ​ ជាមួយនឹង D-Step Logic ផ្តល់នូវងាយស្រួលក្នុងការបង្កើនល្បឿនវ៉ាជែង។

  • ប្រព័ន្ធសុវត្ថិភាព 360 ដឺក្រេ បច្ចេកវិទ្យាឆ្លាតវៃរបស់ Nissan

ជាមួយនឹងមុខងារសុវត្ថិភាពជាច្រើន  រថយន្ត Almera Turbo ស៊េរីថ្មីបានផ្តល់ឱ្យអ្នកបើកបរនូវទំនុកចិត្តក្នុងការធ្វើដំណើរ។រថយន្តស៊េរីថ្មីដែលនឹងដាក់សម្ពោធនេះ​ បានបំពាក់នូវប្រព័ន្ធត្រួតពិនិត្យសម្ពាធខ្យល់ក្នុងសំបកកង់រថយន្ត (TPMS) វាមិនត្រឹមតែបង្ហាញពីសម្ពាធខ្យល់ជាក់ស្តែងតែប៉ុណ្ណោះទេ ថែមទាំងផ្តល់សញ្ញាដល់អ្នកបើកបរឲ្យបានដឹងអំពីសម្ពាធខ្យល់ខុសប្រក្រតី។ ប្រព័ន្ធភ្លើងចង្កៀងមុខ បង្កើន និងបន្ថយពន្លឺដោយស្វ័យប្រវត្តិ នៅពេលដែលមានរថយន្តនៅខាងមុខ ដើម្បីបង្កើនសុវត្ថិភាពនៅពេលបើកបរ។

ប្រព័ន្ធការពារសុវត្ថិភាព 360ដឺក្រេ ផ្តល់នូវការការពារពេញលេញ ប្រព័ន្ធសុវត្ថិភាពទាំងនោះរួមមាន ប្រព័ន្ធព្រមានពីការប៉ះទង្គិចនៅខាងមុខដ៏ឆ្លាតវៃជាមួយនឹងហ្រ្វាំងសង្គ្រោះបន្ទាន់ ។ ប្រព័ន្ធផ្តល់សញ្ញាពេលវត្ថុមើលមិនឃើញនៅក្បែររថយន្ត ប្រព័ន្ធព្រមាននៅពេលរថយន្តចាកចេញពីគន្លងផ្លូវ ប្រព័ន្ធតាមដានទិដ្ឋភាពរថយន្ត (IAVM) ពេលវត្ថុមានចលនានៅក្បែរថយន្ត (MOD) ប្រព័ន្ធផ្តល់សញ្ញាពេលមានរថយន្តដ៏ទៃមកកៀករថយន្ត និងមកពីក្រោយ អំឡុងពេលថយរថយន្ត ប្រព័ន្ធហ្រាំ្វងABS ប្រព័ន្ធទប់លំនឹងពេលជាន់ហ្រ្វាំង, ប្រព័ន្ធហ្វ្រាំង, ខ្សែក្រវ៉ាត់សុវត្ថិភាព, ឧបករណសុវត្ថិភាពសម្រាប់ភ្ជាប់កៅអីកូនក្មេងទៅនឹងកៅអីរថយន្ត, ប្រព័ន្ធទប់លំនឹងរថយន្ត, ប្រព័ន្ធទប់លំនឹងកង់រថយន្តកុំឱ្យរអិល, ប្រព័ន្ធជំនួយពេលឡើងចំណោត, ប្រព័ន្ធផ្តល់សញ្ញាពេលវត្ថុមើលមិនឃើញនៅក្បែររថយន្ត ពោងសុវត្ថិភាព SRS ចំនួន៦ និងខ្សែរក្រវ៉ាត់សុវត្ថិភាព។

រថយន្ត Nissan ALMERA Turbo ស៊េរីថ្មីមាន៣ ពណ៌សម្រាប់ជាជម្រើសរបស់អស់លោកអ្នក៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម