ក្រុមហ៊ុន HGB Group ដែលជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្តផ្លូវការធំជាងគេបំផុតនៅកម្ពុជា ហើយនៅក្នុងនោះក៏មានកំពូលរថយន្តបែបផ្សងព្រេង Off-Road រថយន្ត Ram និង Jeep។ អ្វីដែលកាន់តែអស្ចារ្យ ក្រុមហ៊ុនបានធ្វើការរៀបចំនូវព្រឹត្តិការណ៍តាំងបង្ហាញរថយន្តសេរ៊ីថ្មីចុងក្រោយដ៏ធំ នៅផ្សារទំនើប Aeon Mall Sen Sok City ចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃសុក្រ ទី ២ រហូតដល់ថ្ងៃអាទិត្យ ទី៤ ខែកញ្ញានេះ ជាមួយការចូលរួមពីសំណាក់សិល្បៈករដ៏ល្បីៗដូចជា កញ្ញា Mina, ក្រុមរាំ OMG Dance Crew និងជាពិសេស លោក លីម តិចម៉េង ម្ចាស់ជ័យលេភី Cambodian Idol រដូវកាលទី៤ នេះផងដែរ។
ការតាំងបង្ហាញនេះ អតិថិជនទាំងអស់នឹងអាចទស្សនានូវរថយន្ត Ram និង Jeep សេរ៊ីថ្មីចុងក្រោយបានដោយផ្ទាល់ ដោយមាននូវម៉ូឌែលកំពូលជាច្រើនដូចជា អធិរាជ Off-raod Ram Rebel 1500 ២០២២, Ram Longhorn ២០២២ និងរថយន្ត Jeep Ultimate Rubicon ២០២២ រួមទាំងការសម្តែងយ៉ាងពិសេសសម្រាប់បងប្អូនផងដែរ។ នៅក្នុងនោះផងដែរ នៅខាងក្រោមនេះជាលក្ខណៈពិសេស សំខាន់ៗរបស់រថយន្តដែលមានដូចជា៖
រថយន្ត Ram Rebel 1500 សេរ៊ីឆ្នាំ២០២២ ដំណើរការដោយម៉ាស៊ីនចំណុះ ៥,៧លីត្រ V8 ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ៨វគ្គ និងប៉ុងពីរ កាពីតាស។
បន្ថែមពីនេះ រថយន្តនេះ បានភ្ជាប់មកជាមួយលក្ខណៈពិសេសបន្ថែមដូចជា ចង្កៀងមុខប្រើប្រាស់គុជ ប្រភេទ LED ផ្តល់នូវពន្លឺភ្លឺច្បាស់ល្អ, អំពូលបំភ្លឺពេលថ្ងៃ និងស្តុបក្រោយប្រភេទ LED, ប្រព័ន្ធបញ្ឆេះម៉ាស៊ីនរថយន្តពីចម្ងាយ, អេក្រង់កម្សាន្តប្រភេទ Touchscreen ទំហំ ១២អ៊ីញ ភ្ជាប់ដោយមុខងារ Bluetooth, Ucconct 5, Apple Carplay និង Android Auto, ឧបករណ៍បំពងសម្លេងដ៏ទំនើបប្រភេទ Harman Kardon ចំនួន ១៩គ្រាប់។
រួមជាមួយ កាំម៉េរាជំនួយផ្នែកខាងក្រោយ, សេនស័រជំនួយមុខ-ក្រោយចំនួន ១០គ្រាប់, ប្រព័ន្ធផ្តល់សញ្ញាពីឧបសគ្គផ្នែកជំហៀង, ប្រព័ន្ធវាស់សម្ពាធខ្យល់កង់រថយន្ត, ប្រព័ន្ធទប់លំនឹងរថយន្តលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់, ប្រព័ន្ធជំនួយពេលចុះចំណោត Hill Decent និងប្រព័ន្ធកំណត់ល្បឿនថេរ Cruise Control System។
Jeep Ultimate Rubicon សេរ៊ីឆ្នាំ២០២២ ជារថយន្តប្រភេទ SUV ពូកែ Off-road ដោយបានភ្ជាប់មកនូវលក្ខណៈពិសេសដូចជា ដំបូលខាងលើអាចធ្វើការដោះចេញបានដោយដៃ, ចង្កៀងមុខប្រើប្រាស់គុជ ប្រភេទ LED ផ្តល់នូវពន្លឺភ្លឺច្បាស់ អមដោយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED និងស្តុបក្រោយក៏ជាប្រភេទ LED, អេក្រង់កម្សាន្តប្រភេទ Touchscreen ទំហំ ៨,៤អ៊ីញ ភ្ជាប់ដោយមុខងារ Bluetooth, Apple Carplay និង Android Auto, ឧបករណ៍បំពងសម្លេងដ៏ទំនើបចំនួន ៩គ្រាប់។
បន្ថែមជាមួយប្រព័ន្ធជំនួយការបើកបរដូចជា កាំម៉េរាជំនួយមុខ-ក្រោយ, សេនស័រចំនួន ៤គ្រាប់, ប្រព័ន្ធវាស់សម្ពាធខ្យល់កង់រថយន្ត, ប្រព័ន្ធផ្តល់សញ្ញាពីឧបសគ្គផ្នែកជំហៀង, ប្រព័ន្ធជាន់ហ្វ្រាំងដោយស្វ័យប្រវត្តិ, ប្រព័ន្ធទប់លំនឹងរថយន្តលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់, ប្រព័ន្ធជំនួយពេលចុះពីចំណោត Hill Decent, ប្រព័ន្ធកំណត់ល្បឿនថេរ និងប្រព័ន្ធផ្តល់ពត៌មានពីឧបសគ្គដល់អ្នកបើកបរ Full speed collision Warning Plus។
រថយន្ត Jeep Ultimate Rubicon សេរ៊ីឆ្នាំ២០២២ បំពាក់ដោយម៉ាស៊ីន Turbo ចំណុះ ២,០លីត្រ V4 ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គស្វ័យប្រវត្តិ និងប៉ុងពីរ កាពីតាស។
សូមបញ្ចាក់ផងដែរថា ក្រៅពីកំពូលម៉ូឌែលរថយន្តដែលបានលើកឡើងនៅខាងលើនេះ ក៏មានម៉ូឌែលរថយន្តជាច្រើនបន្ថែមទៀតដែលមានវត្តមានក្នុងកម្មវិធីតាំងបង្ហាញនេះ ដូច្នេះបងប្អូនអាចអញ្ជើញទៅទស្សនាបានដោយផ្ទាល់នៃការតាំងបង្ហាញនេះ ដោយចាប់ពីថ្ងៃទី០២ នេះរហូតដល់ថ្ងៃទី ៤នេះ ឬព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ: 095 666 912 ឬទំព័រផ្លូវការ Ram Truck Cambodia និង Jeep Cambodia ៕