[ទីផ្សារក្នុងស្រុក] ពិតជាដំណឹងល្អណាស់ សម្រាប់វិស័យយានយន្ត និងទីផ្សាររថយន្តថ្មីនៅកម្ពុជា ដោយក្រុមហ៊ុនតូយ៉ូតានឹងមានរោងចក្របង្គុំ និងតម្លើងរថយន្តតូយ៉ូតា លើទឹកដីកម្ពុជាយើង។
យោងតាមការចេញផ្សាដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកនេះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ឥឡូវនេះក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd បានទទួលសេចក្តីសម្រេចលើវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ។
ដោយគម្រោងនេះនឹងមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ ជាមួយទុនវិនិយោគចំនួន ៣៦,៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់៕