
បន្ទាប់ពីត្រូវបានលោក Elon Musk បណ្តេញចេញកាលពីឆ្នាំមុន ពេលនេះ អតីតបុគ្គលិករបស់ក្រុមហ៊ុន Tesla រួមមានលោក Harry Fox, Connor Selwood និង Hugh Leckie បានប្រកាសបង្កើតក្រុមហ៊ុនថ្មីផ្ទាល់ខ្លួនហើយ ដោយក្នុងនោះក្រុមហ៊ុនមួយនេះគឺមានឈ្មោះថា Hubber ។
ចំពោះគោលបំណងនៃការបង្កើតក្រុមហ៊ុន Hubber នេះឡើង គឺដើម្បីដោះស្រាយបញ្ហានៃការកង្វះខាតកន្លែងការសាកថ្មល្បឿនលឿន និងដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនចាស់របស់ខ្លួនគឺ Tesla ។
ជាមួយគ្នានេះ ដើម្បីចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ក្រុមហ៊ុនដែលឯកទេសខាងផ្តល់សេវាកម្មសាកថ្មរថយន្ត EV នេះ ក៏បានប្រកាសវិនិយោគជាង ៨១ លានដុល្លារ ដើម្បីបើកទីតាំងសាកថ្មដំបូងរបស់ខ្លួននៅក្នុងទីក្រុងឡុងដ៍ផងដែរ ពោលគឺរួមមានទាំងរន្ធសាកកម្លាំង ១៥០គីឡូវ៉ាត់ និង ៣០០គីឡូវ៉ាត់៕