ពេញនិយមនៅអូស្ត្រាលី រថយន្តអគ្គិសនី BYD Atto 3 ទទួលបានការកក់ទុកច្រើនជាង ២ពាន់គ្រឿង ក្នុងទីផ្សារនេះ

[ទីផ្សារបរទេស] កាលពីខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការបង្ហាញរថយន្តអគ្គិសនី Atto 3 និងបានបើកការលក់មុនក្នុងប្រទេសអូស្ត្រាលីសម្រាប់រថយន្ត Atto 3 ថ្មី ដោយទទួលការកក់ទុកជាមុនច្រើនជាង ២ ០០០​ គ្រឿង។

សម្រាប់រថយន្ត The Atto 3 ចេញលក់នៅប្រទេសអូស្ត្រាលី ដែលត្រូវបានគេស្គាល់ថា Yuan Plus នៅក្នុងប្រទេសចិន ជាមួយនឹងតម្លៃចាប់ពី ៤៤ ៣៨១ ដុល្លារ សម្រាប់ម៉ូដែល Superior និងតម្លៃ ៤៧ ៣៨១ ដុល្លារ សម្រាប់ម៉ូដែល Superior Extended Range

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ លោក Wang Chuanfu ប្រធាន និងជានាយកប្រតិបត្តិ BYD បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅឯព្រឹត្តិការណ៍សម្ពោធរថយន្តអគ្គិសនីនៅឆ្នាំនេះថា សម្រាប់ឆ្នាំ ២០២២ គឺជាឆ្នាំដែលយើងនឹងឃើញការវិវត្តន៍យ៉ាងឆាប់រហ័ស វាគឺជាការចាប់ផ្តើមថ្មីមួយក្នុងការអភិវឌ្ឍន៍ BYD សម្រាប់ទីផ្សារអូស្ត្រាលី ។

គួរឲ្យដឹងថា រថយន្ត BYD Yuan PLUS ត្រូវបានរចនាឡើងដោយនាយកផ្នែករចនាផ្ទៃខាងក្នុង Michele Paganetti ដែលជាអតីតអ្នករចនារថយន្ត Mercedes-Benz ខុសពីផលិតផលបច្ចុប្បន្នផ្សេងទៀត ក្រោមគំនិតថ្មី “Rhythmic Space” ដែលផ្តល់ឲ្យរថយន្តពោរពេញដោយភាពកោងតាមរចនាបទ និងបង្ហាញពីការបំផុសគំនិតថ្មីរបស់ BYD ។

ចំពោះរថយន្ត BYD Yuan PLUS បានប្រើប្រាស់ជាមួយគ្រោងឈឆ្អឹង e-platform 3.0 ថ្មី និងប្រើប្រាស់ភាសារចនាចុងក្រោយបង្អស់ “Long Yan Aesthetics” 3.0 ដែលមានប្រវែងសរុប ៤ ៤៥៥ ម.ម ទទឺង ១ ៨៧៥ ម.ម កំពស់ ១ ៦១៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧២០ ម.ម ។

សម្រាប់រូបរាងផ្នែកខាងក្រៅរបស់ BYD Yuan Plus មានការរចនាឲ្យឈ្មោះថា Dragon Face 3.0 ចុងក្រោយបង្អស់របស់ BYD ជាមួយនឹងការអាប់ដេតថ្មី។ ជាពិសេសជុំវិញផ្នែកខាងមុខដែលមានប៉ាណាក្រូម៉េបិទជិតជាមួយនឹងឡូហ្គោ BYD, ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ស្រោបជាមួយសំបកកង់ 215/55 R18 ទ្វារក្រោយបើក-បិទជាមួយនឹងប្រព័ន្ធប៉ះ។

រីឯ ការ​រចនា​ផ្នែក​ខាង​ក្នុង​មាន​ពណ៌​ពីរ​ពណ៌ លំនាំ​លើ​កុងសូល​មើល​ទៅ​ដូច​នាគ កៅអីស្បែក Premium ដៃចង្កូតប្រភេទ 3-spoke ថ្មី បំពាក់ដោយប៊ូតុងបញ្ជានៅលើដៃចង្កូត – អូឌីយ៉ូ ទូរស័ព្ទ អេស៊ីស៊ី និងអេក្រង់ពហុមុខងារ ជាមួយនឹងកុងទ័រព័ត៌មានឌីជីថលទំហំ ៥ អ៊ីញអេក្រង់ព័ត៌មានកម្សាន្តបញ្ឈរទំហំ ១២,៨ អ៊ីញ, ប្រព័ន្ធសោរ Keyless Entry & Keyless Start, ឧបករណ៍បំពងសំឡេង ៨ចំនុច កន្លែងសាកថ្មឥតខ្សែផងដែរ៕

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ សម្រាប់ម៉ូដែល Superior មានអាគុយទំហំ ៥០,១​​ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣២០ គីឡូម៉ែត្រម៉ោង ខណៈម៉ូដែល Superior Extended Range ភ្ជាប់មកជាមួយអាគុយទំហំ ៦០,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤២០ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម