ពេលប៉ះជាមួយ The Rock ទើបដឹងថាឡានអគ្គិសនី Porsche Taycan តូចកម្រិតណា!

តារា​សម្ដែង​ Dwayne Johnson ដែល​មនុស្ស​ភាគ​ច្រើន​ស្គាល់​ឈ្មោះ​ជា The Rock នោះ​ បាន​ដឹង​ថា​មាឌ​របស់​ខ្លួន​មិន​អាច​ចូល​ក្នុង​រថយន្ត​ស្ព័រ​​បាន​ចុះ​នោះ​ទេ ហើយ​ថ្មីៗ​នេះ Porsche Taycan បាន​ក្លាយ​ជា​រថយន្ត​ដែល​ចូល​មិន​ចុះ​មួយ​ទៀត​សម្រាប់​តារា​សម្ដែង​រូប​នេះ។

The Rock បាន​ជួប​ជា​មួយ​រថយន្ត​អគ្គិសនី Taycan ជា​លើក​ដំបូង ក្នុង​​អំឡុង​ពេល​ថត​ខ្សែ​ភាពយន្ត​​ដែល​មាន​ចំណង​ជើង​ថា​ Red Notice ដោយ​រូប​លោក​ត្រូវ​​ថត​ប្លង់​បើក​ប្រដេញ​ដោយ​ប្រើ​រថយន្ត​អគ្គិសនី​នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តារា​សម្ដែង​​រូប​នេះ​បាន​ប្រាប់​ដល់​ Follower ចំនួន ២០៣​លាន​នាក់ នៅ​លើ​គណនី Instagram របស់​ខ្លួន​ ថា​ដោយ​សារ​លោក​មាន​ខ្នង​ធំ ទើប​ត្រូវ​ជួប​បញ្ហា​ពេល​ចូល​ក្នុង​រថយន្ត Taycan។ ត្បិត​ថា​មាន​បញ្ហា​​ពិបាក​ចូល​ក្នុង​រថយន្ត ប៉ុន្តែ​ The Rock បាន​បញ្ជាក់​ថា​រូប​គេ​ និង​ក្រុម​ការងារ​បាន​រិះរក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ​បាន និង​អាច​បង្ហើយ​ប្លង់​ដែល​ត្រូវ​ថត​បាន​តាម​ការ​គ្រោង​ទុក​ផង​ដែរ។

ទោះ​យ៉ាងណា​ក៏​ដោយ​ មិន​មាន​ការ​បញ្ជាក់​ថា​គេ​បាន​សម្រេច​​​ដក​រថយន្ត Porsche Taycan ឬ​​ធ្វើ​ការ​កែ​សម្រួល​រថយន្ត Taycan នោះ​ទេ។ ចម្លើយ​គឺ​មាន​តែ​រង់ចាំ​ទស្សនា​ភាពយន្ត Red Notice ដែល​គ្រោង​ចេញ​ផ្សាយ​លើ​សេវាកម្ម Netflix នា​ឆ្នាំ​ក្រោយ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម