ពេលប្រកួតនឹង Lamborghini Urus ឃើញថាឡាន DBX707 ពិតជាខ្លាំងដូច Aston Martin អួតពិតៗ

[ទីផ្សារបរទេស] រថយន្ត Lamborghini Urus បានក្លាយជាស្ដេចរថយន្ត SUV មហាកម្លាំងអស់ពេលច្រើនឆ្នាំគួរសមដែរ ប៉ុន្តែកាលពីថ្មីៗនេះ Aston Martin បានប្រកាសចេញរថយន្ត SUV ដែលខ្លួនបានអះអាងថាជា SUV ប្រណីតដែលមានកម្លាំងខ្លាំងជាងគេលើលោក។

ពេលនេះដើម្បីតេស្តសមត្ថភាពរថយន្ត Aston Martin DBX707 ឲ្យដឹងកាន់តែច្បាស់ ក្រុមការងារ CarWow បានរៀបចំការសាកកម្លាំងរថយន្តនេះជាមួយរថយន្ត Urus។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថាម៉ាស៊ីនរបស់ DBX707 គឺជាប្រភេទ Twin-Turbocharged ចំណុះ៤,០លីត្រ ៨ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៦៩៧សេះ ដែលកម្លាំងនេះគឺខ្លាំងជាងចំនួន ៥៦សេះ បើធៀបនឹងកម្លាំង ៦៤១សេះរបស់ម៉ាស៊ីនដែលបំពាក់លើរថយន្ត Lamborghini Urus។

ការធ្វើតេស្តដែលធ្វើឡើងក្នុងស្ថានភាពមេឃមានភ្លៀង បានចាប់ផ្ដើមជាមួយការបើកបរក្នុងចម្ងាយ ៤០០ម៉ែត្រ ដែលជាលទ្ធផលឃើញថា DBX707 អាចសម្រេចបានក្នុងពេលត្រឹម ១១,៧វិនាទី ខណៈដែលរថយន្ត Lamborghini Urus ប្រើពេល ១២,០វិនាទី។ សូមទស្សនាការសាកកម្លាំងទាំងមូលដូចខាងក្រោម ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម