ភីកអាប់ខ្នាតធំរបស់ចិន មានកម្លាំង ៣៤៩សេះ ចង់ប្រជែងជាមួយ Ford F-150

ក្នុងពិព័រណ៍រថយន្តទីក្រុងស៊ាងហៃឆ្នាំ ២០២១ ក្រុមហ៊ុនផលិតរថយន្តចិន GWM (Great Wall Motors) បានបង្ហាញរថយន្តប្រភេទភីកអាប់ខ្នាតធំឈ្មោះ GWM X Cannon។ ដែលគូប្រជែងដែលក្រុមហ៊ុននេះកំពុងកំណត់គោលដៅគឺ Ford F-150 ។

ការរចនារបស់ GWM X Cannon ក៏ជាចំណុចដែលមនុស្សជាច្រើនចាប់អារម្មណ៍ខ្លាំងផងដែរ។ រូបរាងរបស់ GWM X Cannon គឺមានលក្ខណៈទំនើប និងរឹងមាំ ដោយផ្នែកខាងក្រោយមានបំពាក់ជាមួយអំពូលបំភ្លឺយ៉ាងទំនើប និងបំពាក់ជាមួយជម្រើសបូម Wishbone ទាំងសងខាង និងបូម Air Suspensionផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯផ្នែកខាងមុខរបស់រថយន្ត គឺមានភាពខុសផ្លែកពីផ្នែកខាងក្រោយបន្តិច តួរយ៉ាងការរួមបញ្ជូលគ្នានៃចង្កៀងមុខមានរាងជាការ៉េ និងប៉ាណាក្រូមមួយផ្ទាំងធំ មើលទៅមានភាពរញ៉េរញ៉ៃបន្តិច។ រថយន្តដែលដាក់តាំងបង្ហាញនៅក្នុងកម្មវិធីនេះត្រូវបានបំពាក់ជាមួយកញ្ចក់ខ្មៅងងឹត ដើម្បីបិទបាំងផ្នែកខាងក្នុង។

យោងទៅតាម Car250 រថយន្ត GWM X Cannon ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៣,០ លីត្រ Turbocharged V6 មានកម្លាំង ៣៤៩ សេះ និងកម្លាំងបង្វិល ៥០០ Nm ដំណើរការដោយប្រអប់លេខអូតូ ៩វ​គ្គ និងប្រភេទ 4WD។ នឹងជម្រើសម៉ាស៊ីនកូនកាត់ Hybrid ចំណុះ ៣,០ លីត្រ V6 មានកម្លាំងបង្វិល ៧៥០ Nm ប្រភេទ 4WD៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម