
យោងតាមសារព័ត៌មានរថយន្តប្រចាំប្រទេសអូស្ត្រាលីបានធ្វើការរាយការណ៍ថា រថយន្តភីកអាប់ជំនាន់ថ្មី All-new Nissan Navara នឹងបង្ហាញខ្លួននៅក្នុងប្រទេសអូស្ត្រាលីនៅដើមខែតុលា ក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ហើយក៏រួមបញ្ជូលនូវប្រទេសថៃផងដែរ ពីព្រោះប្រទេសថៃជាទីតាំងផលិតរថយន្ត Pickup របស់ជប៉ុនមួយនេះ។
ក្នុងនោះ ជម្រើស Off-road, Navara Pro-4X ក៏នឹងត្រូវបង្ហាញជាមួយនឹងជំនាន់ថ្មីនេះផងដែរ។
គួរបញ្ជាក់ថា រថយន្តភីកអាប់ All-new Nissan Navara ជំនាន់ថ្មីនេះ នឹងផ្អែកលើការរចនារបស់ Mitsubishi Triton ដោយសារតែក្រុមហ៊ុន Nissan និង Mitsubishi បានចាប់ដៃគូគ្នាលើការអភិវឌ្ឈរថយន្តមួយនេះ មានន័យថា រថយន្តទាំង ២ នេះ នឹងប្រើប្រព័ន្ធគ្រោងឆ្អឹង និងប្រព័ន្ធម៉ាសុីនដូចគ្នា ហើយនឹងត្រូវបានផលិតនៅក្នុងរោងចក្រដូចគ្នានៅក្នុងខេត្តឈុនបុរី ប្រទេសថៃ។
ទោះបីជា Navara មានការអភិវឌ្ឈផ្អែកលើ Mitsubishi Triton ក៏ដោយ ប៉ុន្តែក្រុមហ៊ុន Nissan ផ្ទាល់បានធានាថា Navara ជំនាន់ថ្មីនេះ នឹងមានអត្តសញ្ញាណផ្ទាល់ខ្លួន មិនមែនជាការចម្លងពី Triton នោះឡើយ៕