[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GWM បានធ្វើការដាក់នបង្ហាញចេញជាផ្លូវការនៅភីកអាប់ GWM Cannon ស៊េរីថ្មីចុងក្រោយ ដែលទទួលបានចំណាត់ថ្នាក់សុវត្ថិភាពផ្កាយ ៥ ពីការធ្វើតេស្ត N-Cap ជាមួយតម្លៃលក់ចាប់ពី ២០ ៨០០ ដុល្លារនៅទីផ្សារប្រទេសអូស្រ្តាលី ។
GWM Cannon ផលិតឡើងនៅលើគ្រោងឆ្អឹង Tank platform ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ៤៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្ក ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ៤៤៤ ម.ម ទទឹង ១ ៩៥៨ ម.ម កំពស់ ១ ៨៩៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ២៣០ ម.ម ។ ផ្នែកខាងក្រៅមានលក្ខណៈហាប់ណែនជាងមុន ជាមួយបាណាឲ្យឈ្មោះថា hexagonal wide grille ចង្កៀងមុខ-ក្រោយ LED ថាសកង់ប្រភេទ Off-road បំពង់ផ្សែង snorkel រួមទាំងដំបូល roof-rack ។ លើសពីនេះ ក៏បានភ្ជាប់ដោយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតទី ២ ផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័ឌីជីថល និងអេក្រង់កំសាន្ត touchscreen ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេជាដើម ៕