ភីកអាប់របស់ Ford ទាំង ៣ម៉ូដែលដែលគ្រប់គ្នាទន្ទឹងរង់ចាំវត្តមាននៅលើទីផ្សារកម្ពុជា

[ទីផ្សារក្នុងស្រុក] នាពេលបច្ចុប្បន្នការប្រើប្រាស់រថយន្តភីកអាប់មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ​ ជាមួយចំនួនកើនឡើងនេះក្រុមហ៊ុនផលិតរថយន្តបានខិតខំធ្វើការអភិវឌ្ឍរថយន្តរបស់ខ្លួនអោយកាន់តែប្រសើរ ជាក់ស្តែងដូចជាពេលកន្លងទៅក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការប្រកាសចេញថ្មី នៃរថយន្តភីកអាប់របស់ខ្លួន ដែលមានដូចជា Ford Ranger 2023, Ford Ranger Raptor 2023 និង F-150 Raptor 2022 ជាមួយការផ្លាស់ប្តូររូបរាងនៃការរចនាថ្មី បច្ចេកវិទ្យាកាន់តែទំនើប និងជម្រើសម៉ាស៊ីនថ្មីជាមួយថាមពលកាន់តែខ្លាំង។ ទន្ទឹមនឹងនេះ បើយើងក្រឡេកមកមើលទីផ្សារកម្ពុជាវិញ យោងតាមទំព័រផ្លូវការនៃក្រុមហ៊ុន Ford Cambodia ថ្មីៗកន្លងទៅនេះ បានធ្វើការប្រកាសឡើងអំពីការបើកការកក់នៃរថយន្តភីកអាប់សេរ៊ីថ្មីទាំង ៣ម៉ូឌែលនេះ ដែលជាការធ្វើឲ្យអតិថិជនក្នុងទីផ្សារកម្ពុជាមានការទន្ទឹងរងចាំវត្តមានយ៉ាងអន្ទះសារ និងចង់កាន់ចង្កូតរថយន្តអោយបានឆាប់ៗ។

ជាមួយនឹងការត្រៀមបង្ហាញវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជា ថ្ងៃនេះក្រុមការងារ ខេមបូ អូតូ សូមលើកយកនូវចំណុចពិសេសៗនៃរថយន្តទាំង ៣ម៉ូឌែលនេះមកបង្ហាញជូនបងប្អូនទាំងអស់គ្នាអោយបានកាន់ជ្រាបច្បាស់៖

ម៉ូឌែលទី១៖ រថយន្ត Ford Ranger 2023

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនម៉ាស៊ូត Bi-Turbo ដែលជាប្រភេទម៉ាស៊ីនដែលបានធ្វើកំណែទម្រង់ថ្មីមានលក្ខណៈទំនើបជាងមុន សម្រាប់អតិថិជនដែលចង់បានថាមពល និងកម្លាំងខ្លាំងតែក៏ត្រូវការការសន្សំសំចៃប្រេង
  • ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ៣៦០ ដឺក្រេមួយជុំវិញរថយន្ត
  • អេក្រង់បញ្ឈរទំហំធំរហូតដល់ទៅ ១២ អ៊ីញ
  • កុងទ័រឌីជីថលរចនាថ្មីទាំងស្រុងទំហំ ៨អ៊ីញ និងប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (On- and Off- Road Drive Modes)
  • ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច​ ប្រអប់លេខ ១០ វគ្គអូតូ
  • កន្លែងសាកថ្មទូរស័ព្ទឥតខ្សែ ព្រមទាំងលក្ខណៈពិសេសៗជាច្រើនបន្ថែមទៀត។

ម៉ូឌែលទី២៖ រថយន្ត Ford Ranger Raptor ២០២៣

  • ម៉ាស៊ីនសាំង Twin Turbo Nano GTDi ទំហំ ៦ ស៊ីឡាំងជំនាន់ថ្មី
  • អេក្រង់ធំបញ្ឈរចំកណ្តាលទំហំ ១២ អ៊ីញជំនាន់ថ្មី ជាមួយនឹងប្រព័ន្ធកាំមេរ៉ា 360 កម្រិតខ្ពស់
  • កុងទ័រឌីជីថលថ្មីស្រឡាងទំហំ ១២,៤ អ៊ីញ និងប្រព័ន្ធគ្រប់គ្រង ការបើកបរគ្រប់ស្ថានភាពផ្លូវរហូតដល់ទៅ ៧ ជម្រើស
  • ប្រអប់លេខអេឡិចត្រូនិចជំនាន់ថ្មី ១០ វគ្គអូតូ (E-Shifter) ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច (Electric Parking Brake)
  • កៅអីក្តោបបែបស្ព័ររំលេចជាថ្នេរដេរពណ៍ក្រហម អាចបញ្ជាបាន ១០ របៀប
  • បំពាក់ជាមួយនឹងម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយ
  • បូមម៉ាក FOX ជំនាន់ថ្មីទំហំ ២,៥ អ៊ីញ Live Valve Internal Bypass Shock Absorbers

ម៉ូឌែលទី៣៖ រថយន្ត Ford F-150 Raptor ២០២២

  • ប្រព័ន្ធ Suspension ផ្នែកខាងក្រោយ ត្រូវបានឌីស្សាញថ្មីឡើងវិញ និងបានប្រើប្រាស់ជាមួយបូមរ៉ឺស័រ។
  • ប្រព័ន្ធកំណត់ការបើកបរ Terrain Management System ដែលអាចកំណត់បាន ៧ស្ថានភាពផ្លូវ៖ Sand, Slippery, Sport, Eco, Normal, Mud/Ruts និង Rock Crawl។
  • ជម្រើសថាសកង់ទំហំ ៣៥-៣៧អ៊ីញ។
  • សម្ថតភាពនៃការដឹកជញ្ជូនបានចំនួន ១៨១៤គីឡូក្រាម និងអូសសណ្តោងបានចំនួន ៣៧១៩គីឡូក្រាម។
  • កុងទ័របង្ហាញព័ត៌មានប្រភេទ Fully Digital ទំហំ ១២អ៊ីញ
  • អេក្រង់កម្សាន្តទំហំ ១២អ៊ីញ ភ្ជាប់ដោយប្រព័ន្ធកម្សាន្ត SYNC 4
  • កន្លែងសាកថ្មឥតខ្សែ
  • ឧបករណ៍បំពងសម្លេងប្រភេទ B&O ចំនួន ១៨ចំណុច ព្រមទាំងលក្ខណៈពិសេសៗជាច្រើនបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា ក្រៅពីលក្ខណៈពិសេសដែលក្រុមហ៊ុនបានលើកឡើងនេះ ក្រុមការងារសង្តេតឃើញថារថយន្តនេះមានមុខងារ និងលក្ខណៈពិសេសថ្មីៗជាច្រើនទៀត ដូច្នេះសម្រាប់ព័ត៌មានលម្អិតបន្ថែម បងប្អូនអាចធ្វើការទាកទង់ទៅកាន់ក្រុមហ៊ុនផ្ទាល់៕ អរគុណ

ផ្ទាំងផ្សាយពាណិជ្ជកម្ម