[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការបង្ហាញឈ្មោះភីកអាប់អគ្គិសនីថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Ioniq T10 និង Ioniq T7 ដូចដែលបានស្នើដោយកម្មវិធីពាណិជ្ជសញ្ញាដែលដាក់នៅក្នុងប្រទេសអូស្ត្រាលី គ្រោងនឹងឈានជើងចូលទីផ្សារនៅក្នុងឆ្នាំ ២០២៦ ។
សម្រាប់ភីកអាប់ Ioniq T10 ត្រូវបានគេរំពឹងថានឹងមានទំហំធំជាងរថយន្ត Ioniq 7 ដែលស្រដៀងទៅនឹង Kia EV9 ប្រភេទ SUV ខណៈ Ioniq T7 អាចមានទំហំប្រហាក់ប្រហែលនឹងភីកអាប់ Santa Cruz ។
ខណៈក្រុមហ៊ុនមិនទាន់បង្ហាញព័ត៌មានលម្អិតជាងនេះនៅឡើយទេ ប៉ុន្តែត្រូវបានរំពឹងថា ការរចនារបស់នឹងមានភាពទាក់ទាញដូចគ្នាទៅនឹង Ioniq 5 និង Ioniq 6។ លើសពីនេះ នឹងអាចចែករំលែកសមាសធាតុមេកានិចរបស់វាជាមួយ Hyundai EVs ផ្សេងទៀត រួមទាំងម៉ូទ័រអគ្គិសនី និងកញ្ចប់អាគុយផងដែរ ។ ខណៈក្រុមហ៊ុន Kia កំពុងតែអភិវឌ្ឍទៅលើភីកអាប់របស់ខ្លួនផងដែរ ៕