ភីកអាប់អគ្គិសនីសុទ្ធខ្នាតតូចនេះ កម្លាំងជាង ៥០០ សេស សាកភ្លើងពេញម្តងជិះបានជិត ៦០០ គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តថ Telo បង្ហាញធ្វើការដាក់បង្ហាញជាផ្លូវការនៃរថយន្តភីកអាប់អគ្គិសនីសុទ្ធខ្នាតតូចដំបូងបង្អស់របស់ខ្លួន សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ។ ខណះ ក្រុមហ៊ុន មិន​ទាន់​បាន​បង្ហាញ​ថា​ភីកអាប់នេះនឹង​ចូល​ផលិតកម្ម​នៅ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​តម្លៃត្រូវបានគេរំពឹងថានឹងចាប់ផ្តើមពី ៤៩ ៩៩៩ ដុល្លារ (50,000$)។

Telo Truck គឺជារថយន្តភីកអាប់អគ្គិសនីសុទ្ធខ្នាតតូចទ្វារ ៤ ដែលអាចផ្ទុកមនុស្សបានដល់ទៅ ៥ នាក់ រួមទាំងផ្នែកឃ្លុបខាងក្រោយប្រវែង ១ ៥២៤ មីលីម៉ែត្រ ដិតអាចដាក់ឧបករណ៍ប្រវែងបានដល់ ២ ៧៤៣ មម ។ រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៣  ៨៦០ ម.ម ទទឹង ១ ៨៥៤ ម.ម កំពស់ ១ ៦៧៦ ម.ម ដែលមានប្រវែងដូចគ្នាទៅនឹងរថយន្ត Mini Electric ទ្វារ២ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តបានអះអាងថា ភីកអាប់នេះនឹងអាចផ្ទុកបានច្រើនដូចរថយន្តភីកអាប់ Toyota Tacoma ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន២ ផ្គួបជាមួយអាគុយទំហំ ១០៦ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបាន ៥០០ សេស អាចបើកបរបានចម្ងាយ ៥៦៣ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ដែលគាំទ្រដោយឆ្នាំងសាកល្បឿនលឿន អាចសាកពី ០-៨០% ត្រឹមរយះពេល ២០ នាទី អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយះពេលតែ ៤ វិនាទី ប្រភេទបើកបរប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម