[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Riddara ដែលស្ថិតនៅក្រោមក្រុមហ៊ុន Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តភីកអាប់អគ្គិសនីសុទ្ធ Riddara RD6 ស៊េរីឆ្នាំ ២០២៥ នៅទីផ្សារប្រទេសថៃជាមួយតម្លៃលក់ចាប់ពី ២៦ ៦៣៧ ដុល្លារឡើងទៅ។
Riddara RD6 ទទួលបានជម្រើសថាមពលចំនួន ២ រួមមាន៖
- ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩២ សេះ និងកម្លាំងរមួល ៣៨៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧៣គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៦១ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
- ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២៩២ សេះ និងកម្លាំងរមួល ៣៨៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨៦គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៥៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
ផ្នែកខាងក្រៅត្រូវបានបំពាក់ប៉ាណាបិតជិតជាមួយឡូហ្គោ RIDDARA ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញជាដើម ។
ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕