ភីកអាប់អគ្គិសនីសុទ្ធ Tesla Cybertruck ស៊េរីឆ្នាំ ២០២៤ ដឹកមកដល់កម្ពុជាតម្លៃ ២៧មុឺនដុល្លារជាង

[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃភីកអាប់អគ្គិសនីសុទ្ធ Tesla Cybertruck ស៊េរីឆ្នាំ ២០២៤ ជាមួយតម្លៃសរុប ២៧២ ២០៨ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

សម្រាប់តម្លៃ ២៧២ ២០៨ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • តម្លៃឡាន ២១៩ ៩៥០ ដុល្លារ ($219,950)
  • តម្លៃពន្ធនាំចូល ៣៨ ០១០ ដុល្លារ ($38,010)
  • តម្លៃដឹកជញ្ជូន ២ ៤៥០ ដុល្លារ ($2,450)
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ ($899)
  • តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ ($900)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ ដុល្លារ ($500)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៩ ៤៩៩ ដុល្លារ ($9,499)
  • តម្លៃសរុបទាំងអស់ ២៧២ ២០៨ដុល្លារ ($272,208)
រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia

សម្រាប់ភីកអាប់អគ្គិសនីសុទ្ធ Tesla Cybertruck ស៊េរីឆ្នាំ ២០២៤ ដែលបានបញ្ជាក់ដូចខាងលើនេះ គឺជាម៉ូដែលប្រភេទប៉ុង ២ AWD ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 061 288 687  ៕

រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម