ភីកអាប់អគ្គិសនីសុទ្ធ Toyota Hilux ​ចូល​ផលិត​កម្មឆ្នាំក្រោយ នៅឯរោងចក្រប្រទេសជាប់កម្ពុជា

[បរទេស] យោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការបញ្ជាក់ថា ភីកអាប់ Toyota Hilux EV ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ នឹង​ចូល​ផលិត​កម្មជាផ្លូវការនៅ​ក្នុងឆ្នាំ ២០២៥ ដោយដំណើរការផលិតទាំង​អស់​នឹង​ត្រូវ​បាន​ដំឡើង​នៅ​ប្រទេស​ថៃ ។

ក្នុងនោះ លក្ខណៈបច្ចេកទេសមិនត្រូវបានបង្ហាញក្នុងអំឡុងពេលសម្ភាសន៍នោះទេ ប៉ុន្តែក្រុមហ៊ុន Toyota ពីមុនបាននិយាយថា ភីកអាប់នេះនឹងផ្អែកនៅលើ Hilux បច្ចុប្បន្ន ដែលអាចបើកបរបានចម្ងាយត្រឹមតែ ២០០ គីឡូម៉ែត្រនៅពេលសាថ្មពេញម្តង ដោយសារតែ Toyota មានការព្រួយបារម្ភអំពីការបន្ថែមទម្ងន់ច្រើនពេកដល់ភីកអាប់ដែលមានថ្មធំ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរា ភីកអាប់ Toyota Hilux Revo មិន​មែន​ជា​រថយន្តប្រភេទភីកអាប់​អគ្គិសនី​របស់ Toyota តែ​មួយ​គត់​ដែល​យើង​បាន​ឃើញ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ ក្នុងនោះមានរថយន្តភីកអាប់ដូចជា Toyota Tacoma, គំរូភីកអាប់ Toyota EPU ដែលបានបង្ហាញនៅឯកម្មវិធី Japan Mobility Show ឆ្នាំ ២០២៣ រួមទាំងគំរូភីកអាប់ IMV-0 concept ជាដើម៕

គំរូភីកអាប់ Toyota EPU
គំរូភីកអាប់ IMV-0 concept
ផ្ទាំងផ្សាយពាណិជ្ជកម្ម