ភីកអាប់អគ្គិសនីសុទ្ធ Toyota Hilux BEV នឹងចេញលក់នៅក្នុងឆ្នាំ ២០២៦

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបានធ្វើការដាក់បង្ហាញរថយន្តគំរូភីកអាប់អគ្គិសនីសុទ្ធ​ Toyota Hilux ក្នុងអំឡុងពេលគម្រប់ខួប ៦០ ឆ្នាំរបស់ Toyota Thailand ក្នុងខែធ្នូ ឆ្នាំ ២០២២ និងដាក់បង្ហាញនៅឯ Bangkok International Motor Show នៅក្នុងខែមីនាកន្លងមក ខណះពេលនេះ ក្រុមហ៊ុនគ្រោងនឹងធ្វើដាក់ចេញលក់ភីកអាប់នេះនៅឆ្នាំ ២០២៦ ។

ការផ្លាស់ប្តូរនេះត្រូវបានប្រកាសក្នុងអំឡុងពេលផ្សាយបន្តផ្ទាល់របស់ក្រុមហ៊ុនអំពីលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៣ ដើម្បីផ្តល់ឲ្យរថយន្ត Toyota Hilux នៅថាមពលអគ្គិសនីសុទញធគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Toyota ដើម្បីទប់ស្កាត់ការបញ្ចេញកាបូន រួមជាមួយនឹងគោលដៅរយៈពេលវែងនៃការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota មិនទាន់បង្ហាញព័ត៌មានលម្អិតនៅឡើយទេ ប៉ុន្តែ ជា​ការ​ពិត​ណាស់ Toyota នឹង​ធ្វើ​ការ​សាកល្បង​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឲ្យ​រថយន្តភីកអាប់ Toyota Hilux អគ្គិសនី​មាន​ភាព​រឹង​មាំ​ខ្លាំង ។

មិនត្រឹមតែប៉ុណ្ណោះ វាមិនមែនជារឿងអាថ៌កំបាំងទេដែលក្រុមហ៊ុនតូយ៉ូតាកំពុងធ្វើការវាយលុកក្នុងទីផ្សាររថយន្តអគ្គិសនីក្នុងទសវត្សរ៍នេះ ហើយគឺក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ប្រទេសជប៉ុនមានគោលបំណងបញ្ចេញរថយន្តអគ្គិសនីថ្មីចំនួន ១០ ម៉ូដែលក្នុងរយៈពេលមួយទសវត្សរ៍នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម