ភីកអាប់អគ្គិសនី Chevrolet Silverado EV Work Truck ស៊េរីឆ្នាំ ២០២៤ សាកថ្មពេញម្តងជិះបាន ៧០០ គីឡូម៉ែត្រជាង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GM បានធ្វើការអាប់ដេតបន្ដែមទៅលើភីកអាប់អគ្គិសនី Chevrolet Silverado EV Work Truck ស៊េរីឆ្នាំ ២០២៤ សម្រាប់ទំហំអាគុយដែលអាចបើកបរបានចម្ងាយ ៧២៤ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ។

លើសពីនេះ ក្រុមហ៊ុន Chevrolet ធ្លាប់បានបញ្ចេញវីដេអូធ្វើតេស្តទៅលើភីកអាប់អគ្គិសនី Silverado EV Work Truck មុនពេលភីកអាប់នេះចូលក្នុងផលិតកម្ម។ នៅក្នុងវីដេអូនោះ បានធ្វើតេស្តភីកអាប់នៅការអូសសណ្តោងទម្ងន់ដល់ ៣ ៤៩៣ គីឡូក្រាម ប៉ុន្តែលក្ខណៈបច្ចេកទេសរបស់ភីកអាប់នេះអាចអូសបានដល់ ៣ ៥៣៦ គីឡូក្រាមឯណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់អគ្គិសនី Chevrolet Silverado EV Work Truck ដែលអាចប្រើប្រាស់ជាមួយបំពាក់ប្រព័ន្ធ e4WD រួមទាំងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានច្រើនជាង ៧៦៤ សេស និងកម្លាំងរមួល ១០៦៣ ញ៉ូតុនម៉ែត្រ ។ លើសពីនេះ ត្រូវបានគេរំពឹងថានឹងដាក់លក់នៅសហរដ្ឋអាមេរិក និងកាណាដានៅចុងឆ្នាំ ២០២៣ ជាមួយតម្លៃរំពឹងថានឹងមានតម្លៃលក់ចាប់ពី ៣៩ ៩០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម