ភីកអាប់អគ្គិសនី Maxus eTerron 9 សាកម្តងរត់បានជិត ៥០០គ.ម ដាក់បង្ហាញនៅអឺរ៉ុប គ្រោងចេញលក់នៅចុងឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តភីកអាប់ Maxus eTerron 9 ប្រភេទអគ្គិសនីសុទ្ធ ហើយគ្រោងនឹងចេញលក់ជាផ្លូវការនៅចុងឆ្នាំ២០២៤ នេះ ក្នុងទីផ្សារតំបន់អឺរ៉ុប ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

ភីកអាប់នេះ មានប្រវែងតួខ្លួនសរុប ៥ ៥០០ ម.ម ទទឹង ២ ០០៥ ម.ម កម្ពស់ ១ ៨៦០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ៣០០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ AWD អាចផលិតកម្លាំងបានសរុប ៤៣៦ សេះ ផ្គួបជាមួយអាគុយទំហំ ១០២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន ១១៥ គីឡូវ៉ាត់ អាចសាកឡើងពី ២០ ទៅ ៨០ ភាគរយ ចំណាយពេលខ្ទង់ ៤០នាទីប៉ុណ្ណោះ។ លើសពីនេះទៅទៀត​ រថយន្តនេះ ក៏អាចអូសសណ្តោងបានចំនួន ៣ ៥០០គីឡូក្រោម និងផ្ទុកទម្ងន់បានចំនួន ៦២០គីឡូក្រាម ផងដែរ។

សម្រាប់ការឌីស្សាញរូបរាងផ្នែកខាងក្រៅ មានបំពាក់ប៉ាណាមុខបិតជិតអបជាមួយចង្កៀងមុខ-ក្រោយ LED រាងអក្សរ C រួមទាំងប្រើប្រាស់នូវថាសកង់ទំហំ ១៨អ៊ីញ។ ខណៈផ្នែកខាងក្នុងវិញ មានបំពាក់ដោយអេក្រង់ភ្លោះរួមបញ្ជូលគ្នារវាងអេក្រង់ព៌ត័មានឌីជីថល និងអាក្រង់កម្សាន្ត Touchscreen អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាមុខងារកៅអីម៉ាស្សាសម្រាប់អ្នកបើកបរ និងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម