ភីកអាប់អគ្គីសនី Fisker Alaska សាកភ្លើងពេញម្តងជិះបានជាង ៥០០ គីឡូម៉ែត្រ រូបរាងឡូយកប់

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Fisker បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីរបស់ខ្លួនចំនួន ៤ ដោយមួយនៅក្នុងចំណោមគឺរថយន្តជាភីកអាប់ Fisker Alaska ប្រើថាមពលអគ្គិសនីដែលប្រធានក្រុមហ៊ុននេះ បានដាក់រហ័សនាមថា Ferrari of pickup ដែលចូលមកប្រកួតប្រវែងជាមួយ Rivian R1T, Tesla Cybertruck និង Ford F-150 Lightning ជាដើម។

ភីកអាប់នេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង The Ocean architecture ដែលមានរូបរាងដ៏ទាក់ទាញជាមួយការរចនាបែបអនាគត និងថ្មីហើយប្លែក ដោយនៅផ្នែកខាងមុខមានប៉ាណាបិទជិត ជាប់ដោយចង្កៀងរចនាយ៉ាងពិសេស និងកាងការពារមុខដ៏រឹងមាំ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំធំ ចង្កៀងក៏ជាប្រភេទ LED ឃ្លុបក្រោយមានរបាភ្លើងលម្អ និងកញ្ចក់ក្រោយអាចបើកផងដែរ ។ ខណៈព័ត៌មានលម្អិតនៅផ្នែកខាងក្នុងក្រុមហ៊ុនមិនទាន់បានបង្ហាញនៅឡើយទេ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងការបើកបរវិញ ក្រុមហ៊ុនបានបញ្ជាក់ថា ភីកអាប់អគ្គិសនីនេះអាចបើកបរបានចម្ងាយ ៥៤៧ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គ្រោងនឹងធ្វើការចេញលក់នៅក្នុងឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ៤៥ ៤០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម