អាចទេ ឡានភីកអាប់ Audi អាចនឹងផលិតឡើងផ្អែកលើរថយន្ត Ford Ranger និង VW Amarok

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Audi កំពុងពិចារណាក្នុងការផលិតរថយន្តភីកអាប់ ប៉ុន្តែយើងមិនទាន់ឃើញសញ្ញាណាមួយនៃគំនិតនាពេលខាងមុខនោះទេ។ ខណៈ ក្រុមហ៊ុនមិនទាន់បញ្ចេញព័ត៌មានណាមួយនៅឡើយទេ។ ក្នុងនោះ យោងតាមវិចិត្រករ Theottle បានគូររថយន្តភីកអាប់ Audi Q6 ដោយប្រើរថយន្ត Ford Ranger ជាមូលដ្ឋាន។

ទន្ទឹមនឹងនេះ ប្រសិនបើ Audi នឹងត្រូវបានផ្តល់សិទ្ធិប្រើប្រាស់ស្ថាបត្យកម្ម ladder-frame architecture របស់ Ford ដែលអភិវឌ្ឍដោយ Ford អូស្ត្រាលី នោះវានឹងក្លាយជារថយន្តមួយដែលដែលនាំមកនូវសម្ថតភាពដូច Ranger Raptor ដ៏មានកម្លាំងខ្លាំង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្រៅ Theottle បានប្រើប្រាស់តួរថយន្ត Audi Q6 ដែលជារថយន្តប្រភេទ SUV ដែលបានដាក់បង្ហាញកាលពីខែមុន។

Audi Q6

នៅក្នុងវីដេអូ វិចិត្រករបានធ្វើការកែតម្រូវទាំងអស់ចំពោះរថយន្ត​ Audi Q6 ដើម្បីធ្វើឲ្យវាស៊ីគ្នាជាមួយនឹងគ្រោងឆ្អឹងរបស់រថយន្តភីកអាប់។ ទោះជាយ៉ាងណាក៏ដោយ រូបរាង និងរចនាបថមានមកពីរថយន្ត​ Audi Q6 រួមមានគម្របការពារភុកខាងមុខ និងខាងក្រោយទំហំធំ, កាងរន្ធខ្បល់ធំ, ប៉ាណាមុខឲ្យឈ្មោះថា​ singleframe និងចង្កៀង LED ដ៏ប្រណិត ជាមួយរបាពន្លឺអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

Audi Q6

ជាមួយគ្នានេះ ត្រូវបានគេរំពឹងថា Audi នឹងមានបំណងសម្រាប់ផ្នែកភីកអាប់អគ្គិសនី។ មិនតែប៉ុណ្ណោះ ប្រសិនបើរថយន្តភីកអាប់ Audi Q6 ចាប់ផ្តើមផលិតពិតមែន វានឹងត្រូវការនាំយកនូវផ្នែកខាងក្នុងដ៏ប្រណីត និងពោរពេញដោយបច្ចេកវិទ្យា និងម៉ាស៊ីនដ៏ខ្លាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម