
[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ Great Wall Cannon មាន ៣ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ១៨ ០០០ ដុល្លារ ដល់ ២០ ៩៣៦ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។
ភីកអាប់ Great Wall Cannon ភ្ជាប់មកជាមួយប៉ាណាមុខមួយផ្ទាំងធំពណ៌ខ្មៅ ជាប់សងខាងដោយចង្កៀងមុខប្រភេទ LED-projector និងឡូហ្គោ GWM នៅចំកណ្តាល, កញ្ចក់ចំហៀងខាងមុខពណ៌ខ្មៅ ព្រមទាំងប្រើប្រាស់នៅថាស់កងស្ព័រ ស្រោបជាមួយនឹងសំបកកង់ប្រភេទ off-road ជាស្តង់ដារផងដែរ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដៃចង្កូតប្រភេទ 3-spoke ក៏ដូចជាកុងទ័របង្ហាញព័ត៌មាន LCD និងអេក្រង់កំសាន្តប្រភេទ touchscreen រចនាបែបបញ្ឈរ, ប៊ូតុង start/stop និងកាមេរ៉ា ៣៦០ ដឺក្រេជាដើម។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ ប្រភេទ National VI B ដែលផលិតបាន ១៦០ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដោយដៃ ៦វគ្គ ល្បឿន និងប្រអប់លេខអូតូ ៨វគ្គ ៕