ភីកអាប់ Great Wall Cannon ចេញលក់ជាផ្លូវការនៅប្រទេសកំណើត ឯតម្លៃតែជិត ២មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ Great Wall Cannon មាន ៣ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ១៨ ០០០ ដុល្លារ ដល់ ២០ ៩៣៦ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

ភីកអាប់ Great Wall Cannon ភ្ជាប់មកជាមួយប៉ាណាមុខមួយផ្ទាំងធំពណ៌ខ្មៅ ជាប់សងខាងដោយចង្កៀងមុខប្រភេទ LED-projector និងឡូហ្គោ GWM នៅចំកណ្តាល, កញ្ចក់​ចំហៀង​ខាង​មុខ​ពណ៌​ខ្មៅ​ ព្រមទាំងប្រើប្រាស់នៅថាស់កងស្ព័រ ស្រោបជាមួយនឹង​សំបក​កង់ប្រភេទ off-road ជា​ស្តង់ដារផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដៃចង្កូតប្រភេទ 3-spoke ក៏ដូចជាកុងទ័របង្ហាញព័ត៌មាន LCD និងអេក្រង់កំសាន្តប្រភេទ  touchscreen រចនាបែបបញ្ឈរ, ប៊ូតុង start/stop និងកាមេរ៉ា ៣៦០ ដឺក្រេជាដើម។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ ប្រភេទ National VI B ដែលផលិតបាន ១៦០ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដោយដៃ ៦វគ្គ ល្បឿន និងប្រអប់លេខអូតូ ៨វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម