ភីកអាប់ Hyundai Santa Cruz ចូលរោងចក្រផលិតហើយ

ក្រោយពីបានបង្ហាញវត្តមានជាផ្លូវការកាលពីខែមេសាកន្លងទៅនេះ នាពេលនេះរថយន្តភីកអាប់ Hyundai Santa Cruz បានចាប់ផ្ដើមផលិតជាផ្លូវការ ដែលរោងចក្រផលិតគឺស្ថិតនៅរដ្ឋ Alabama សហរដ្ឋអាមេរិក។

ការបន្ថែមរថយន្ត Santa Cruz ចូលរោងចក្រផលិតខាងលើនេះ ធ្វើឲ្យចំនួនរថយន្តដែលមានផលិតនៅរោងចក្រនេះគឺកើនដល់ចំនួនសរុប៥ម៉ូដែលផ្សេងៗគ្នា ដោយនៅទីនោះក៏មានផលិតរថយន្ត Sonata, Elantra, Santa Fe និងរថយន្ត Tucson។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai រំពឹងថាអតិថិជននឹងអាចទទួលបានរថយន្តភីកអាប់តូចនេះនៅអំឡុងរដូវក្ដៅ (ចន្លោះចុងខែមិថុនាទៅចុងខែកញ្ញា)។ រថយន្តនេះមានជម្រើសម៉ាស៊ីនពីរប្រភេទដែលមួយផលិតកម្លាំងបាន ១៩០សេះ និងមួយទៀតផលិតកម្លាំងបាន ២៧៥សេះ។

យ៉ាងណាក្ដីតម្លៃរបស់ Santa Cruz នៅមិនទាន់មានការបង្ហាញចេញពី Hyundai នៅឡើយទេ ខណៈដែលរថយន្ត Ford Maverick ដែលជាគូប្រជែងនោះបានកំណត់តម្លៃលក់ចាប់ពី ១៩ ៩៩៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម