[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្តភីកអាប់ Hyundai Santa Cruz ស៊េរីឆ្នាំ ២០២៥ ដែលមានតម្លៃលក់ថ្លៃជាងឆ្នាំមុន ១៦០០ ដុល្លារ ពោលគឺមានតម្លៃលក់ចាប់ពី ២៦ ៩០០ ដុល្លារ ខណៈម៉ូដែលឆ្នាំ ២០២៥ មានតម្លៃលក់ចាប់ពី ២៨ ៥០០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។
Hyundai Santa Cruz ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយម៉ាស៊ីនចំនួន ២ ជម្រើសរួមមាន៖
- ម៉ាស៊ីនចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩១ សេះ និងកម្លាំងរមួល ២៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ មានទាំងម៉ូដែលប៉ុង ១ និងប៉ុង ២
- ម៉ាស៊ីនចំណុះ ២,៥ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៨១ សេះ និងកម្លាំងរមួល ៤២២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប៉ុង ២ ។
សម្រាប់ភីកអាប់នេះទទួលបានប៉ាណាមុខថ្មី ជាមួយចង្កៀងមុខ LED រាងជាអក្សរ L និងរួមបញ្ចូលនៅក្នុងការធ្វើឱ្យប្រសើរទៅលើកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចភ្ជាប់មុខងាេ Apple CarPlay និង Android Auto ក៏ដូចជាដៃចង្កូតថ្មី និងប្រព័ន្ធស្កេនស្នាមម្រាមដៃផងដែរ ៕