
[បរទេស] កាលពីឆ្នាំមុនកន្លងទៅក្រុមហ៊ុន Isuzu បានបង្ហាញនូវគម្រូឡានភីកអាប់អគ្គិសនីរបស់ខ្លួននៅពិពណ៌យានយន្តបាងកក ឆ្នាំ២០២៤ ខណ:ពេលនេះក្រុមហ៊ុនជប៉ុននេះបានប្រកាសចាប់ផ្តើមផលិតកម្មនៃរថយន្តអគ្គិសនីហើយគឺនៅរោងចក្រក្នុងប្រទេសថៃ ដោយផលិតកម្មសម្រាប់ម៉ូឌែលចង្កូតឆ្វេងនឹងចាប់ផ្តើមមុន ទើបបន្តចាប់ផ្តើមផលិតកម្មសម្រាប់ម៉ូឌែលចង្កូតស្តាំនៅចុងឆ្នាំ។ ចំពោះការនាំចេញទៅកាន់ទីផ្សារផ្សេងៗរំពឹងថានឹងចាប់ផ្តើមនាំចេញទៅកាន់ទីផ្សារអឺរ៉ុបនៅត្រីមានទី៣ ឆ្នាំ២០២៥នេះ ខណ:ទីផ្សារជាប់កម្ពុជាគឺប្រទេសថៃនេះរំពឹងថានឹងមានវត្តមានភីកអាប់អគ្គិសនីនេះបើកបរលើផ្លូវនៅក្នុងឆ្នាំ ២០២៦។
ISUZU D-MAX ជាម៉ូដែល 4-door body ផលិតឡើងលើកគ្រោងឆ្អឹងដូចគ្នាទៅនឹងប្រភេទប្រើម៉ាស៊ីនម៉ាស៊ូត ពោលគឺគ្រោងឆ្អឹង Isuzu Dynamic Mobility Driving Platform បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ ចំនួន ២ អាចផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ៣២៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦,៩ គីឡូវ៉ាត់ម៉ោង សាកថ្មម្តង ផ្តល់នៅចម្ងាយបើកបរបាន ៣៦១ គីឡូម៉ែត្រ ប្រើឆ្នាំងសាកកម្លាំង ៥០ គីឡូវ៉ាត់ អាចសាកបានពី ២០-៨០% ប្រើរយៈពេល ៦០នាទី ប្រភេទបើកបរប៉ុង ២ ប្រព័ន្ធ 4WD Full Time 4WD ។ លើសពីនេះ សំណុំម៉ូទ័រអគ្គិសនីត្រូវបានអភិវឌ្ឍថ្មី ធ្វើការជាមួយគ្នាទាំងផ្នែកខាងមុខនិងខាងក្រោយ ព្រមទាំងបំពាក់ដោយប្រព័ន្ធ suspension ខាងក្រោយប្រភេទ De-Dion suspension ថ្មីទាំងស្រុង ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ២៨០ ម.ម ទទឹង ១ ៨៧០ ម.ម កំពស់ ១ ៨១០ ម.ម ប្រវែងគម្លាតកងមុខ-ក្រោយ ៣ ១២៤ ម.ម កំពស់ពីទៅបាតរថយន្ត ២១០ មម និងទំងន់ ២ ៣៥០ គីឡូក្រាម អាចផ្ទុកបាន ១ ០១០ គីឡូក្រាម ជាមួយសមត្ថិភាពអូសសណ្តោងបានដល់ ២ ៣៥០ គីឡូក្រាម ។
សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មិនមានអ្វីខុសប្លែកពីម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូតនោះទេ ដោយផ្នែកខាងមុខមានប៉ាណាទំហំធំ អបសងខាងដោយចង្កៀងមុខប្រភេទ bi-LED ក៏ដូចជាសេនស័រជំនួយដល់ប្រព័ន្ធចេញ-ចូលចំណត កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញជាដើម ៕