ភីកអាប់ Isuzu D-Max ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី ចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Isuzu បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ Isuzu D-Max ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី ដែលមានជម្រើសរហូតដល់ទៅ ៥ ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ១៤ ៦១៨ ដុល្លារ ដល់ ៣៤ ២១៧ ដុល្លារនៅក្នុងទីផ្សារប្រទេសថៃ ។

សម្រាប់ភីកអាប់ថ្មីនេះ ត្រូវបានផលិតឡើងនៅតួគ្រោងធ្វើអំពីដែកប្រភេទ Ultra-High Tensile steel ដែលផ្តល់នៅភាពរឹងមាំជាងមុនទ្វេដង មានប្រវែងតួខ្លួនសរុប ៥ ២៨០ ម.ម ទទឺង ១ ៨៧០ ម.ម កំពស់ ១ ៧៩០ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១២៥ មម និងកំពស់ពីដីទៅបាតរថយន្ត ២៤០ ម.ម ។ ចំពោះការឌីស្សាញនៅផ្នែកខាងក្រៅទទួលបានផ្នែកខាងមុខថ្មីដូចជា ប៉ាណា កាង និងចងៀងមុខប្រភេទ Bi-LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨ អ៉ីញ​រចនាថ្មី ចង្កៀងក្រោយ LED រចនាថ្មីផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកៅអីស្បែកឌីស្សាញថ្មីជាមួយបច្ចេកវិទ្យា Coolmax technology និងនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៉ីញ​ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ២ តំបន់ និងឧបករណ៍បំពងសំលេង ៨ ចំនុចជាដើម ។ លើសពីេនះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ផងដែរ ។

 

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ និងអូតូ ៦ វគ្គ ប្រភេទបើកបរប៉ុង ២ និងប្រើប្រាស់ប៊ូមខាងមុខប្រភេទ double wishbone និងផ្នែកខាងក្រោយ semi-elliptical ជាមួយ shock abserber ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម