[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda ប្រចាំនៅទីផ្សារប្រទេសអូស្រ្តាលី បានធ្វើការដាក់បញ្ចេញតម្លៃលក់ជាផ្លូវការនៅរថយន្តភីកអាប់ Mazda BT-50 ស៊េរីឆ្នាំ ២០២៥ ផ្តល់នៅ ៣ជម្រើសរួមមាន Single Cab, Freestyle cab និង double cap ជាមួយតម្លៃលក់ចាប់ពី ៣៦ ៤០០ ដុល្លារ ដល់ ៧១ ៥០០ ដុល្លារ ។
Mazda BT-50 ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយម៉ាស៊ីន៖
- ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៧ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉េត្រ សម្រាប់ម៉ូដែលស្តង់ដារ
- ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៧ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉េត្រ ។ ទាំង ២ នេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ ខណៈប្រអប់លេខដៃត្រូវបានដកចេញ ។
ទទួលបានការផ្លាស់ប្តូរថ្មីមើលទៅហាប់ណែនជាងមុន រួមមានប៉ាណាមុខថ្មីមួយផ្ទាំងធំ រួមទាំងចង្កៀងមុខ-ក្រោយ LED ក៏បានឌីស្សាញថ្មី ព្រមទាំងថាសកង់ស្ព័រ alloy-wheels ថ្មីទំហំ ១៨អ៉ីញ និង ១៩អ៉ៅញ ផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញទទួលបានការអាប់ដេតថ្មីទៅលើកុងទ័របង្ហាញព័ត៌មានថ្មីទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ និង ៩អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto រួមទាំងរន្ធ USB-C ថ្មី ជាដើម ។ លើសពីនេះ ក៏បំពាក់កាមេរ៉ាស្តេរ៉េអូថ្មី ជំនួយទៅដល់ប្រព័ន្ធសុវត្ថិភាពបានល្អប្រសើរជាងមុន ដែលរួមបញ្ចូលនៅមុខងារថ្មីៗជាច្រើនទៀតផង ៕