[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan គ្រោងនឹងនាំយកភីកអាប់ Nissan Frontier ដែលបំពាក់ជាមួយគ្រឿងបន្ថែមពីផ្នែករបស់ NISMO Off-Road ទៅក្នុងការប្រកួត NORRA 500 race នៅរដ្ឋកាលីហ្វ័រញ៉ា និងប្រទេសមិកសិកូដែលចាប់ផ្តើមចន្លោះថ្ងៃទី ១៩ ដល់ ២២ ខែតុលា ឆ្នាំ ២០២៣ មុនពេលចូលរួមក្នុងពិរពណ៌រថយន្ត SEMA Auto Show ចន្លោះថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ៣ ខែវិឆ្ឆិកា ឆ្នាំ ២០២៣ ។
ដោយការបំពាក់គ្រឿងបន្ថែមនេះ មានដូចជា ប៊ូមផ្នែក Off-road lift kit និងប្រព័ន្ធទប់លំនឹង high-performance suspension កាងការពារ និងថាសកង់ទំហំ ១៧ អ៉ីញ ស្រោបដោយសំបកប្រភេទ Yokohama Geolander M/T G003 tire និងស្ទីកគ័ររបស់ NISMO មួយតួខ្លួនដែលផ្តល់ឲ្យភីកអាប់នេះ កាន់តែមានសមត្ថិភាពខ្លាំងជាងមុន ។
ជាមួយគ្នានេះ លោក Chris Forsberg បាននិយាយថា “ក្រុមប្រណាំង Forsberg Racing ត្រៀមខ្លួនសម្រាប់ការទទួលជ័យជម្នះជាមួយនឹងម៉ាស៊ីនដ៏រឹងមាំនេះ ដោយរួមបញ្ចូលគ្នានូវសមត្ថភាពមិនគួរឲ្យជឿរបស់ Nissan Frontier ជាមួយនឹងការកែលម្អគោលដៅនៃផ្នែក NISMO Off Road” ។ មិនត្រឹមតែប៉ុណ្ណោះ Nissan និយាយថា ខ្លួនគ្រោងនឹងនាំយករថយន្ត concept មួយចំនួនទៅកាន់ពិរពណ៌ SEMA នៅឆ្នាំនេះទៀតផង៕