បន្ទាប់ពី Landtrek បានបង្ហាញខ្លួនកាលពីឆ្នាំមុន ពេលនេះ Peugeot បានដាក់សម្ភាធជាផ្លូវការនូវរថយន្តប្រភេទភីកអាប់ Landtrek របស់ខ្លួន នៅមជ្ឈឹមបូព៌ា និងទ្វីបអាហ្រ្វិក ដែលវាជារឿងមួយដែលមានការប្រកួតប្រជែងខ្លាំងពីបណ្តាលក្រុមហ៊ុនផ្សេងៗ។
រថយន្ត Landtrek មានជម្រើសតួរខ្លួន ៣ប្រភេទគឺ Single cab, Double cab និងChassis cab។
ផ្នែកខាងក្នុងនៃ រថយន្តបានបំពាក់ជាមួយ អេក្រង់កម្សាន្ត Touchscreen ទំហំ ១០អ៊ីញ ដែលមានមុខងារ Apple carplay, Android Auto និង Bluetooth។ រីឯផ្នែកខាងក្រៅបានបំពាក់ជាមួយកាំម៉េរា ចំនួន ៤, Descent Control, Trailer Swing Control, Land Departure Warming និងប្រព័ន្ធសុវត្តិភាពផ្សេងៗទៀត។
Peugeot Landtrek ឆ្នាំ២០២១ មានជម្រើសម៉ាស៊ីនចំនួន ២ប្រភេទគឺ ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩លីត្រ កម្លាំង ១៤៨សេះប្រើប្រាស់ប្រអប់លេខដៃ ៦វគ្គ និងម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ កម្លាំង ២០៧សេះ ប្រើប្រាស់ជាមួយប្រអប់លេខដៃ ៦វគ្គ និងអូតូចំនួន ៦វគ្គ៕