ភីកអាប់ Rampage ស៊េរីឆ្នាំ ២០២៤ ចេញលក់ជាផ្លូវការ ជាមួយតម្លៃលក់ចាប់ពី ៥ មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត RAM បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ RAM Rampage ស៊េរីឆ្នាំ ២០២៤ ជាលើកដំបូងនៅទីផ្សារអាមេរិកខាងត្បូង មាន ២ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ៥០ ០៩៣ ដុល្លារ ដល់ ៥៦ ៣៥៥ ដុល្លារ នៅទីផ្សារប្រទេសប្រេស៊ីល ។

RAM Rampage ស៊េរីឆ្នាំ ២០២៤ ថ្មីគឺជាភីកអាប់ខ្នាតកណ្តាលដែលត្រូវបានបង្កើតឡើងដោយផ្អែកលើគ្រោងឆ្អឹង unibody structure ខុសបពីរថយន្តភីកអាប់ទូទៅដែលប្រើផលិតនៅលើគ្រោងឆ្អឹង Body-on-frame ផ្តោតលើអតិថិជននៅអាមេរិកខាងត្បូង ជាពិសេសវាបាននិយាយថា រថយន្តនេះត្រូវបានរចនាឡើង និងបង្កើតឡើងដោយវិស្វករនិងអ្នកបច្ចេកទេសជាង ៨០០ នាក់នៅក្នុងប្រទេសប្រេស៊ីលក្នុងរយៈពេលជាង ១,២ លានម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រឡេកទៅមើលការរចនាផ្នែកខាងក្រៅរបស់ RAM Rampage ត្រូវបានរចនាឡើងដើម្បីបញ្ជាក់ពីភាពធន់រឹងមាំ ដូចទៅនឹងភីកអាប់ខ្នាតធំ RAM 1500 ដោយផ្នែកខាងមុខ មានប៉ាណារាងជាសំណាក់ពណ៌ខ្មៅមួយផ្ទាំងធំ ជាប់សងខាងចង្កៀងមុខ LED គម្របការពារដ៏រឹងមាំជាមួយថាសកង់ពណ៌ខ្មៅទំហំ ១៩ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED ​បាន​រចនា​ឲ្យ​ភ្លឺ​ដូច​ទង់ជាតិ​អាមេរិក។

ចំពោះនៅផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានតុបតែងផ្តល់នៅប្រណិតភាព  ជាមួយគ្រឿងបរិក្ខាដែលបំផុសគំនិតដោយការរចនានៃគ្រឿងសង្ហារឹមប្រណីត ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,៣ អ៉ីញ និងអេក្រង់កំសាន្ត Uconnect touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ជាដើម ។ លក្ខណះពិសេសផ្សេងទៀតរួមមាន ឧបបរណ៍បំពងសំលេងម៉ាកដ៏ប្រណិត Harman Kardon ១០ចំនុច  កន្លែងសាក UBS ៦ ទីតាំង រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែរ ដែលមានប្រព័ន្ធបញ្ចុះកម្តៅកំឡុងពេលសាកផងដែរ ។ លើសពីនេះ ក៏បានបំពាក់នៅប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ ដែលរួមបញ្ចូលនៅមុខងារដ៏សំបូរបែប ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះ ដំណើរការដោយម៉ាស៊ីនចំនួន ២ គឺ ៖

  • ម៉ាស៊ីនចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧២ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ ប្រភេទបើកបរប៉ុង២ AWD អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយះពេល ៧,១ វិនាទី និងមាន Top speed ២១០ គីឡីម៉ែត្រក្នុងមួយម៉ោង ។
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ Turbo អាចផលិតកម្លាំងបាន ១៧០ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ។ ប្រើប្រាស់ប្រព័ន្ធទប់លំនឹង MacPherson strut នៅផ្នែកខាងមុខ និង Multi-link suspension នៅផ្នែកខាងក្រៅ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម