ភីកអាប់ SAIC Maxus Star X ផ្តល់ជូនទាំងអគ្គិសនីសុទ្ធ និងម៉ាស៊ូត បង្ហាញរូបរាងជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC បានធ្វើការដាក់បង្ហាញចេញនៅភីកអាប់ SAIC Maxus Star X ផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ រួមទាំងម៉ាស៊ីនចំហេះក្នុង គ្រោងនឹងចេញលក់ជាផ្លូវការនៅចុងឆ្នាំ ២០២៤ ឬដើមឆ្នាំ ២០២៥ ក្នុងទីផ្សារប្រទេសចិន ។

SAIC Maxus Star X ដំណើរការដោយ

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • សម្រាប់ម៉ូដែលអគ្គិសនីសុទ្ធ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៧៤ សេះ ខណៈទំហំអាគុយ និងចម្ងាយបើកបរក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ
  • សម្រាប់ម៉ូដែលប្រើចំហេះក្នុង បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៥ លីត្រ អាចផលិតកម្លាំងបាន ២២១ និងមាន Top-speed ១៨០ គីឡូម៉ែត្រ/ម៉ោង ។

ភីកអាប់នេះ មានប្រវែងតួខ្លួនសរុប ៥ ៥០០ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ២ ០០៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ៣០០ ម.ម ។ សម្រាប់ការឌីស្សាញរូបរាងផ្នែកខាងក្រៅ មានប៉ាណាមុខបិតជិតសម្រាប់ម៉ូដែលអគ្គិសនីសុទ្ធ ខណៈម៉ូដែលម៉ាស៊ីនចំហេះក្នុងបំពាក់ប៉ាណាមុខមួយផ្ទាំងធំឌីស្សាញថ្មី ចង្កៀងមុខ-ក្រោយ LED រួមបញ្ចូលបច្ចេកវិទ្យាថ្មី ព្រមទាំងថាសកង់ស្ព័ររចនាថ្មីផងដែរ ។ ខណៈព័ត៌មានផ្នែកខាងក្នុងនៅមិនទាន់មាននៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម