ភីកអាប់ Slate Truck EV ទទួលបានការបញ្ជាទិញទុកមុនដល់ទៅ ១០ម៉ឺនគ្រឿង ត្រឹមពេល ២សប្តាហ៍

[បរទេស] កាលពីពេលថ្មីនេះ ក្រុមហ៊ុនផលិតរថយន្ត start-up របស់សហរដ្ឋអាមេរិក Slate Auto បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្តភីកអាប់ប្រើអគ្គីសនី EV ជាមួយតម្លៃលក់ ២០ ០០០ ដុល្លារ ខណៈពេលនេះ ទទួលបានការកក់ដល់ទៅ ១០០ ០០០ គ្រឿងត្រឹមរយៈពេល ២សប្តាហ៍ប៉ុណ្ណោះ ។

ភីកអាប់នេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០១ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨៤,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៨៦ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៤៣៤ ម.ម ទទឹង ១ ៧៩៣ ម.ម កំពស់ ១ ៧៦០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៦៦ ម.ម ។ សម្រាប់ផ្នែកខាងក្រៅ លេងការឌីស្សាញបែបបុរាណ ឬ Vintage មានរូបរាងជាជ្រុង មានប៉ាណាបិទជិត ចង្កៀងមុខ LED រាងមូល ប្រើប្រាស់នៅថាសកង់ស្រោបដោយសំបកកង់ប្រភេទ Off-road និងចង្កៀងក្រោយលេងការឌីស្សាញបញ្ឈរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល តែមិនមានអេក្រង់កំសាន្តទេ ខណៈការបើក-បិទកញ្ចក់ត្រូវរវៃដៃ ដែលទាំងអស់បង្ហាញឲ្យឃើញការ រថយន្តនេះ ត្រូវបានឌីស្សាញយកលំនាំពីស៊េរីចាស់មកវិញ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម