គំរូភីកអាប់ Toyota EPU ប្រើអគ្គីសនីសុទ្ធបែបអនាគត គ្រោងនឹងបង្ហាញខ្លួននៅអាទិត្យក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota គ្រោងបង្ហាញចេញនូវគំរូភីកអាប់ខ្នាតកណ្តាលថ្មី Toyota EPU ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ នៅពិរពណ៌រថយន្ត Japan Mobility Show 2023 ដែលធ្វើការនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ នៅប្រទេសជប៉ុន។

គំរូភីកអាប់នេះត្រូវបានរំពឹងថានឹងផលិតឡើងនៅតួគ្រោង monocoque body ជាមួយប្រវែងតួខ្លួនសរុប ៥ ០៧០ ម.ម ទទឹង ១ ៩១០ ម.ម កំពស់ ១ ៧១០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ៣៥០ ម.ម ។ រីឯការរចនានៅគឺនឹងមានបំពាក់ប៉ាណាមុខបិទជិត សំណុំចង្កៀងមុខអូសកាត់វែងជាមួយឡូហ្គោ Toyota នៅចំកណ្តាល ព្រមទាំងបំពាក់ថាសកង់ដែលឌីស្សាញថ្មីប្លែក និងសំណុំចង្កៀងក្រោយរចនាដូចគ្នាទៅនឹងផ្នែកខាងមុខ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញនឹងបំពាក់មកជាមួយកៅអីចំនួន៥ ដោយនៅលើតាប្លូអាចមានបំពាក់អេក្រង់ភ្លោះដែលរួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត ព្រមទាំងបំបាក់ដោយចង្កូតប្រភេទ Full-yoke steering wheel ជាដើម ។ គួរឲ្យដឹងថា Toyota មិន​បាន​និយាយ​ច្រើន​អំពី​រថយន្ត​ភីកអាប់នេះទេ គ្រាន់តែ​បញ្ជាក់​ថា​វា​នឹងប្រើថាមពល​អគ្គិសនីសុទ្ធ។ បន្ថែមពីនេះ ក្រៅពីបង្ហាញនូវគំរូភីកអាប់ថ្មីនេះ Toyota ក៏នឹងបង្ហាញនូវគម្រូរថយន្តអគ្គិសនីកៅអី ៣ជួរ Land Cruiser EV ផងដែរ ដូច្នេះសម្រាប់ព័ត៌មានបន្ថែមយ៉ាងណា យើងនឹងរង់ចាំនៅពេលគម្រូរថយន្តអគ្គិសនីម៉ូឌែលថ្មីនេះបង្ហាញខ្លួនផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម