[បរទេស] កាលពីពេលថ្មីនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានចុះពាណិជ្ជសញ្ញាថ្មីរបស់រថយន្តភីកអាប់ Hilux Travo ជំនាន់ថ្មី ទោកាន់នាយកដ្ឋានកម្មសិទ្ធិបញ្ញារបស់ប្រទេសថៃ ហើយត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំ ២០២៥។
សម្រាប់ភីកអាប់ Toyota Hilux Travo ទំនងជាអាចផលិតនៅលើគ្រោងឆ្អឹង ladder-frame platform ព្រមទាំងមានការរចនារូបរាងឡើងវិញនៅផ្នែកខាងក្រៅ ដែលផ្តល់នៅភាពទាន់សម័យជាងមុនដូចជាប៉ាណា និងកាងការពារ រួមទាំងផ្នែកខាងក្នុងមានគ្រឿងបរិក្ខាថ្មីៗ ក៏ដូចជាបន្ថែមនៅបច្ចេកវិទ្យាទំនើបជាងមុនផងដែរ ។
ទាក់ទងទៅនឹងផ្នែកថាមពលម៉ាស៊ីនវិញ Toyota Hilux Travo នេះ រំពឹងថានឹងប្រើម៉ាស៊ីនកូនកាត់ mild-hybrid ធ្វើការជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ ទំហំ ៤ ស៊ីឡាំង ។ លើសពីនេះ ក៏ផ្តល់នៅជម្រើសម៉ាស៊ីនចំហេះក្នុង ទាំងម៉ាស៊ីនសាំង និងម៉ាស៊ីនម៉ាស៊ូតទៀតផង ៕