[បរទេស] ភីកអាប់ Toyota Tacoma ជំនាន់ថ្មីកំពុងស្ថិតក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Toyota និងបានធ្វើតេស្តសាកល្បងជាមួយការបិទបាំងតួខ្លួនស្ទើតែទាំងស្រុង។ ខណៈដែរពេលនេះ វីដេអូថ្មីមួយពី Fast Lane Truck YouTube Channel ហើយព័ត៌មានបានបង្ហាញថា រថយន្តភីកអាប់ថ្មីនេះនៅមិនទាន់អាចប្រើប្រាស់ថាមពលអគ្គីសនីសុទ្ធបាននោះទេ។
បើយោងតាមគេហទំព័រ insider source បានឲ្យដឹងថា ភីកអាប់ខ្នាតកណ្តាលនេះមិនទាន់ប្រើអគ្គិសនីសុទ្ធនៅឡើយទេ ប៉ុន្តែគេសន្មត់ថានឹងមានប្រភេទកូនកាត់ hybrid ដែលផ្គូផ្គងម៉ាស៊ីនចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង ជាមួយនឹងម៉ូទ័រអគ្គិសនីនៅលើភីកអាប់នេះ។
ការបំពាក់ម៉ាស៊ីននេះដល់ភីកអាប់ Tacoma នេះ ក្រុមហ៊ុន Toyota ធ្លាប់បំពាក់ទៅលើម៉ូដែលផ្សេងទៀតរួចហើយ។ ក្នុងនោះ ម៉ាស៊ីននេះស្រដៀងគ្នានៅនឹងរថយន្ត Lexus RX ដែលផ្តល់កម្លាំងសរុប ៣៦៦ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានបំពាក់ទៅលើ Toyota Crown ថ្មីផងដែរ ដែលមានកម្លាំង៣៤០ សេះ និងកម្លាំងរមួល ៥៤២ ញ៉ូតុនម៉ែត្រ ។
ខណៈដែរ ជម្រើសម៉ាស៊ីនផ្សេងទៀតនឹងជាម៉ាស៊ីនចំណុះចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង។ Toyota កំពុងប្រើវារួចហើយនៅលើរថយន្ត Toyota Highlander ស៊េរីឆ្នាំ ២០២៣ មានកម្លាំង ២៦៥ សេះ និងកម្លាំងរមួល ៤១៩ ញ៉ូតុនម៉ែត្រ ។ ខ្សែថាមពលរបស់ Tacoma អាចមានទិន្នផលខុសៗគ្នា នៅពេលដែល Toyota កាត់ម៉ាស៊ីនទៅនឹងរថយន្តភីកអាប់ និងតម្រូវការជាក់លាក់របស់វា។
Toyota នៅតែរក្សាការរចនាក្នុងរថយន្ត Tacoma ជំនាន់ក្រោយជាការសម្ងាត់ បើទោះបីជាមានការខ្ចីច្រើនពីការរចនាម៉ូដពីភីកអាប់ Tundra ខ្នាតធំដែល Toyota បានរចនាឡើងវិញនាពេលថ្មីៗនេះក៏ដោយ។ សម្រាប់ភីកអាប់ Toyota Tacoma នឹងប្រើប្រាស់ជាមួយគ្រោងឆ្អឹង ដែលជាស្ថាបត្យកម្ម TNGA-F architecture របស់ Toyota ។ ទន្ទឹមនឹងនេះ នៅផ្នែកខាងក្នុងរបស់ Tacoma រំពឹងថា នឹងទទួលបានទំនើបកម្មជាមួយនឹងម៉ូដែលជំនាន់ក្រោយ ដោយផ្តល់ឲ្យរថយន្តនៅគ្រឿងបរិក្ខារចុងក្រោយបង្អស់៕