ភ្នាក់ងារចែកចាយរថយន្ត Ford រងការចោទប្រកាន់ពីបទស្នើសុំប្រាក់បន្ថែមចំនួន ៥ពាន់ដុល្លារ​ ដើម្បីទទួលបានអទិភាពបញ្ជាទិញ F-150 Lightning

ភ្នាក់ងារចែកចាយរថយន្ត Ford នៅទីក្រុង Foxborough រដ្ឋ Massachusetts ត្រូវបានរងការចោទប្រកាន់ពីបទស្នើសុំឲ្យ​ម្ចាស់កក់រថយន្ត F-150 Lightning ដាក់ប្រាក់បន្ថែមចំនួន ៥,០០០ ដុល្លារ​ ដើម្បីឱ្យមានអទិភាពក្នុងការបញ្ជាទិញមុនរបស់ពួកគេ។

សមាជិកនៃ F-150 Gen 14 ថ្មីៗនេះបានទទួលអ៊ីមែលពីភ្នាក់ងារចែកចាយ Rodman Ford ដោយនៅក្នុងអ៊ីមែលនេះ បានអះអាងថា ខ្លួនបានធានាការកក់ទុកច្រើនជាង ២០០​គ្រឿង សម្រាប់ F-150 Lightning ប៉ុន្តែនិយាយថាការបែងចែករថយន្តដំបូងរបស់វានឹងមានត្រឹមតែ ១០% នៃការកក់ទាំងនេះប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រសិនបើអតិថិជនចង់ធ្វើការបញ្ជាទិញនៅពេលដែលការលក់ចាប់ផ្តើមនៅក្នុងខែមករា ពួកគេនឹងត្រូវបង់ប្រាក់បន្ថែម​ ៥០០០ ដុល្លារ​ នៅលើតម្លៃចេញពីរោងចក្រ MSRP​ ក្នុងអ៊ីមែលបានបន្ថែមថា ១០% ដំបូងនៃអ្នកកក់ទុកដែលឆ្លើយតបនឹងសារ និងយល់ព្រមនឹងការសម្គាល់នឹងត្រូវបានដាក់ជាអាទិភាពដើម្បីធានាការបញ្ជាទិញ និងទទួលយកការដឹកជញ្ជូនក្នុងអំឡុងពេលបែងចែកដំបូង។

រថយន្ត Ford F-150 Lightning បានបង្ហាញឲ្យឃើញពីភាពពេញនិយមកាន់តែច្រើនលើសពីក្រុមហ៊ុនបានរំពឹងទុក ជាក់ស្តែងថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តបានបញ្ឈប់ការកក់ទុក បន្ទាប់ពីទទួលបានជិត ២០០,០០០ គ្រឿង ដោយរង់ចាំការបញ្ជាទិញជាមួយតួរលេខសរុបចុងក្រោយ។ ដំបូងឡើយ Ford គ្រោងនឹងផលិតរថយន្តចំនួន ១៥,០០០ គ្រឿងនៅឆ្នាំ ២០២២, ៥៥,០០០ គ្រឿងនៅឆ្នាំ ២០២៣ និង ៨០,០០០ គ្រឿងក្នុងឆ្នាំ ២០២៤ ក្នុងនោះដែរក្រុមហ៊ុនផលិតរថយន្តនឹងឆ្លើយតបដោយការបង្កើនការផលិតរហូតដល់ ៨០,០០០ គ្រឿងក្នុងឆ្នាំ ២០២៣ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកកក់ទុកជាច្រើននឹងត្រូវរង់ចាំការចែកចាយ។

F-150 Lightning ស៊េរីឆ្នាំ​ ២០២២ មានតម្លៃចាប់ពី ៣៩,៩៧៤​ ដុល្លារ​ និងមុនពេលប្រាក់ជំនួយពីរដ្ឋាភិបាល ៧,៥០០ ដុល្លារ​ ព្រមទាំងបន្ថែម ៥,០០០ ដុល្លារ​ ដូច្នេះវាពិតជាតម្លៃខ្ពស់ ដូចនេះសម្រាប់សមាជិកដែលទទួលបានអ៊ីមែលនេះនិយាយថាបានផ្លាស់ប្តូរការកក់របស់គាត់ទៅអ្នកចែកចាយផ្សេងទៀតរួចហើយ ដើម្បីជៀសវាងអស់ប្រាក់បន្ថែមទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម