ប្រព័ន្ធហ្វាំង ABS (Anti-lock Braking System) គឺជាប្រព័ន្ធហ្វ្រាំងសុវត្ថិភាពមួយដែលអាចកែសម្រួលសម្ពាធហ្វ្រាំងដោយស្វ័យប្រវត្តិនៅពេលចាប់ ក្នុងស្ថានភាពប្រថុចញ៉ុច បើនិយាយរួមវា ជួយទប់លំនឹង និងជួយការពាររថយន្តមិនឲ្យរ៉េចង្កូតក្រឡាប់ពេលត្រូវចាប់បង្ខំខ្លាំង។
ម្ចាស់រថយន្តមួយចំនួនក៏ប្រហែលធ្លាប់ជួបករណីលោតភ្លើង ABS ជាប់នៅលើតាប្លូរថយន្ត ដោយមានខ្លះបែបមិនដឹងថាមកពីមូលហេតុអ្វីនោះទេ និងមានន័យបែបម៉េចនោះទេ។
ជាទូទៅ ប្រព័ន្ធហ្វ្រាំង ABS ចាប់ផ្ដើមដំណើរការនៅរាល់ពេលអ្នកកាច់សោបញ្ឆេះរថយន្ត ដែលវានឹងលោតភ្លើងសញ្ញា ABS មួយភ្លែតរួចក៏រលត់ទៅវិញដោយខ្លួនឯង។ ប៉ុន្តែប្រសិនបើប្រព័ន្ធតាមដានរថយន្តរកឃើញថាហ្វ្រាំង ABS មានបញ្ហា ភ្លើងសញ្ញាហ្វ្រាំង ABS នឹងលោតជាប់រហូតនៅលើតាប្លូ។
ករណីភ្លើងហ្វ្រាំង ABS លោតជាប់នៅពេលបើកបរ វាបង្ហាញថាប្រព័ន្ធហ្វ្រាំង ABS ដំណើរការមិនបានត្រឹមត្រូវ។ ហ្វ្រាំងរថយន្តនៅតែដំណើរការធម្មតា គ្រាន់តែប្រព័ន្ធហ្វ្រាំង ABS មិនបានជួយសម្រួលសម្ពាធរាល់ពេលចាប់ហ្វ្រាំងបង្ខំក្នុងស្ថានភាពទាន់ហន់ទៀតឡើយ។ អ្នកនៅអាចបន្តបើករថយន្តទៅមុខ ប៉ុន្តែមិនគួរបើកបរនៅក្នុងល្បឿននោះទេ។
ក្នុងករណីមួយទៀតដែលភ្លើងសញ្ញាហ្វ្រាំង ABS និងប្រព័ន្ធហ្វ្រាំងធម្មតា លោតឡើងក្នុងពេលតែមួយ មានន័យថារថយន្តអ្នកគ្មានសុវត្ថិភាពនឹងបើកទៅមុខទៀតនោះទេ។ ដូចនេះគួរប្រញាប់បញ្ឈប់រថយន្ត និងស្វែងរកជំនួយទើបប្រសើរ៕