Chevrolet Tahoe ស៊េរីឆ្នាំ២០២១ ទទួលបានការអាប់ដេតជាច្រើន ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត ក្រៅពីប្រព័ន្ធបូម independent rear suspension ថ្មីរបស់វា គឺការផ្តល់នូវជម្រើសម៉ាស៊ីន turbodiesel ថ្មី។
ឥឡូវនេះ Tahoe ឆ្នាំ២០២១ មានជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ Duramix ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៧៧សេះ ដែលក្រុមហ៊ុន Chevrolet អះអាងថា ផ្តល់នូវដំណើរការស្រដៀងទៅនឹងប្រភេទម៉ាស៊ីន ៨ស៊ីឡាំងរបស់ពួកគេ។
ជាមួយគ្នានេះដែរ Chevrolet បានបញ្ជាក់ថា Tahoe ប្រើម៉ាស៊ីនម៉ាស៊ូត មានកម្រិតស៊ីប្រេងតិចជាងគេបំផុត បើប្រៀបធៀបជាមួយគូប្រជែង គឺ ១១,២លីត្រ/ក្នុងក្រុង ៨,៤លីត្រ/ក្រៅក្រុង និង ៩,៨លីត្រ/ជាមធ្យម សម្រាប់ការប្រើប្រាស់ចម្ងាយ ១០០គីឡូម៉ែត្រ ដោយតួលេខជាសម្រាប់ប្រភេទប៉ុងមួយ RWD។
ដោយឡែក ចំពោះម៉ូដែលប្រើប៉ុងពីរ 4WD វិញ គឺ ១១,៧លីត្រ/ក្នុងក្រុង ៩លីត្រ/ក្រៅក្រុង និង ១០,៦លីត្រ/ជាមធ្យម៕