Lexus UX 300e ដែលជារថយន្តអគ្គិសនីដំបូងបំផុតរបស់ម៉ាក Lexus បានដាក់លក់មុនគេលើទីផ្សារប្រទេសចិន ដែលវាមានតម្លៃចាប់ពីប្រមាណ ៥១ ២០០ដុល្លារ ដល់ ៥៤ ៤០០ដុល្លារ។
ម៉ូដែល UX 300e គឺមានប្រើប្រាស់អាគុយចំណុះ ៥៤,៣ គីឡូវ៉ាត់ម៉ោង ដែលអាចជិះបានចម្ងាយ ៤០០ គីឡូម៉ែត្រពេលសាកភ្លើងពេញ។ អាគុយនេះអាចផ្ដល់ថាមពលដល់ម៉ូទ័រអគ្គិសនីសម្រាប់បង្កើតកម្លាំងបាន ២០១ សេះ ហើយវាប្រើនូវប្រព័ន្ធបើកបរវិលកង់មុខ។
បើតាមផែនការពីដំបូងគឺក្រោយពីចេញលក់នៅប្រទេសចិននាដើមឆ្នាំ ២០២០ រួចហើយ រថយន្ត Lexus UX 300e នឹងទៅដល់ទីផ្សារអឺរ៉ុបនាចុងឆ្នាំ ២០២០ នេះ ហើយនៅប្រទេសជប៉ុនអាចនឹងចាប់ផ្ដើមលក់នាដើមឆ្នាំ ២០២១៕