មកដឹងតម្លៃឡានអគ្គិសនី Audi E-Tron GT និង RS E-Tron GT ឆ្នាំ២០២១ ទើបចេញលក់

ក្រុមហ៊ុន Audi បានប្រកាសដាក់លក់រថយន្តអគ្គិសនី ម៉ូដែល E-Tron GT និង RS E-Tron GT ស៊េរីឆ្នាំ២០២១ ជាផ្លូវការ នៅលើទីផ្សារអឺរ៉ុប។

រថយន្ត Sedan អត់ប្រើសាំងនេះនឹងមានលក់នៅលើទីផ្សារសហភាពអឺរ៉ុបទាំង ២៧ និង ចក្រភពអង់គ្លេសផងដែរ។ នៅក្នុងប្រទេសអាល្លឺម៉ង់ វាមានតម្លៃចាប់ពី ១២០ ២២០ដុល្លារ សម្រាប់ម៉ូដែល E-Tron GT និង ១៦៦ ៤៧៥ដុល្លារ សម្រាប់ម៉ូដែល RS E-Tron GT។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តទាំងពីរម៉ូដែលខាងលើបំពាក់ម៉ូទ័រអគ្គិសនី ២ ដូចគ្នា ដោយបង្កើតកម្លាំងបាន ៤៦៩សេះ និង ៥៩០សេះ។ ដោយឡែក ម៉ូដែល RS អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៣វិនាទី ហើយមានល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង និងបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៨៤គីឡូវ៉ាត់ម៉ោង ផ្តល់ចម្ងាយបើកបរសរុប ៤៨៨គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

បន្ថែមពីនេះ ម៉ូដែល RS E-Tron GT ឆ្នាំ២០២១ ក៏មានបំពាក់ប្រព័ន្ធជើងក្រោម adaptive three-chamber air suspension, rear electronic differential lock និង ប្រព័ន្ធហ្វ្រាំងដែលទទួលបានការអាប់ដេត មកស្តង់ដារតែម្តង។ ក្រៅពីនោះ វាមានបំពាក់ចង្កៀងមុខ Matrix LED, យ៉ាន់ ២១អ៊ីញ និង ប្រព័ន្ធចង្កូត all-wheel steering ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម