មកដឹងតម្លៃ BMW M8 Competition Coupe ឆ្នាំ២០២០ ទើបចេញលក់នៅថៃ

ក្រុមហ៊ុន BMW Group Thailand បានបង្ហាញតម្លៃលក់រថយន្តស្ព័រប្រណីត ម៉ូដែល M8 Competition Coupe ស៊េរីឆ្នាំ២០២០ ជាផ្លូវការសម្រាប់ទីផ្សារប្រទេសថៃ។

BMW M8 កំពុងដាក់លក់នៅថៃនេះ មានតែមួយប្រភេទគត់ គឺ M8 Competition Coupe ដោយបំពាក់ម៉ាស៊ីនចំណុះ ៤,៤លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៦២៥សេះ អាចជាន់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៣,២វិនាទីប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

M8 Competition Coupe ដែលប្រើប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធប៉ុងពីរ AWD នេះ ត្រូវបានដាក់លក់ក្នុងតម្លៃ ១៨លានបាត ឬប្រហែល ៥៥២ ០០០ដុល្លារ។

ក្រៅពី M8 Competition Coupe ខាងលើ BMW ក៏មានលក់ត្រកូល 8 Series ផ្សេងទៀតដែរ គឺ M850i xDrive ដែលមានកម្លាំងត្រឹម ៥៣០សេះ និងតម្លៃថោកជាង ៥លានបាត។

គួរឲ្យដឹងថា គូប្រជែងរបស់ M8 Competition Coupe នេះគឺ Aston Martin Vantage និង Mercedes-AMG GT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម