មកដឹងពីការកំណត់​ល្បឿន​សម្រាប់រថយន្តនៅកម្ពុជា

​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាន​ណែនាំឲ្យនគរបាលចរាចរណ៍ ចាប់ផ្តើមរឹតបន្តឹងច្បាប់ឡើងវិញ។ ក្នុងនោះ ការចាប់ល្បឿនដែលបើកបរលើសកំណត់ពីច្បាប់ គឺ​ជាចំណុច​ដែលអ្នកបើកបរទាំងឡាយ ​ត្រូវចាប់អារម្មណ៍បំផុត និងត្រូវគោរព​យ៉ាងខ្ជាប់ខ្ជួន បើទោះបីជាពេលនេះ នៅត្រឹមការអប់រំ មិនទាន់មានការផាកពិន័យក៏ដោយ។

យោងតាមអនុក្រឹត្យស្តីពី «ការកំណត់ល្បឿនសម្រាប់យានជំនិះ» ចុះកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ​២០១៥ បាន​ចែងពីលក្ខខណ្ឌ​សម្រាប់់បើកបររថយន្ត​នៅតាមផ្លូវថ្នល់ ដូចខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១. អ្នកបើកបរត្រូវប្រើប្រាស់ល្បឿនស្របតាមផ្លាកសញ្ញាកំណត់ល្បឿនអតិបរមានៅតាមដងផ្លូវ។

២. នៅកន្លែងដែលពុំមានផ្លាកសញ្ញាកំណត់ល្បឿន អ្នកបើកបរត្រូវប្រើប្រាស់ល្បឿនអតិបរមា ដូចខាងក្រោម៖

ក. នៅក្នុងទីប្រជុំជនល្បឿនអតិបរមា ត្រូវកំណត់ត្រឹម ៤០គីឡូម៉ែត្រ/ម៉ោង សម្រាប់រថយន្តគ្រប់ប្រភេទ។

ខ. នៅក្រៅទីប្រជុំជន ល្បឿនអតិបរមា ត្រូវកំណត់ត្រឹម ៨០គីឡូម៉ែត្រ/ម៉ោង សម្រាប់រថយន្តធុនស្រាល និងរថយន្តដឹកអ្នកដំណើរ  និងអាចបើកបរដល់ល្បឿន ៩០គីឡូម៉ែត្រ/ម៉ោង នៅលើផ្លូវដែលមានខឿនបែងចែកទិសចរាចរណ៍ជាពីរ ហើយមានគន្លងផ្លូវចាប់ពី៤ឡើងទៅ។

គួរយល់ដឹងបន្ថែមដែរថា អ្នកបើកបរត្រូវគ្រប់គ្រងលើល្បឿនបើកបររបស់ខ្លួនជានិច្ច ហើយត្រូវបើកបរក្នុងល្បឿនសមស្របទៅតាមស្ថានភាពជាក់ស្តែង ដើម្បីអាចបញ្ឈប់យានជំនិះបានទាន់ពេលវេលា និងដោយគ្មានគ្រោះថ្នាក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម