មកដឹងពីតម្លៃរបស់ភីកអាប់ Tundra ឆ្នាំ២០២២ គ្រឿងដំបូងបង្អស់ ដែលទើបលេចវត្តមានក្នុងប្រទេសកម្ពុជា

[ទីផ្សារក្នុងស្រុក] កាលពីខែកញ្ញាកន្លងទៅ ក្រុមហ៊ុន Toyota បានធ្វើការប្រកាសចេញនូវរថយន្ត Toyota Tundra ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ជាមួយតម្លៃចាប់ពី ៣៥ ៩៥០ ដុល្លារ ដល់ ៧៣ ៥៣០​​ ដុល្លារ។ ហើយបើក្រឡេកមកមើលទីផ្សារនៅអាស៊ីនាពេលបច្ចុប្បន្នមានតែប្រទេសវៀតណាមប៉ុណ្ណោះដែលបានធ្វើការប្រកាសបើកការកក់នៃរថយន្តនេះជាមួយតម្លៃលោតដល់ខ្ទង់ ១៨ម៉ឺនដុល្លារ ប៉ុន្តែអ្វីដែលមានការភ្ងាក់ផ្អើលនោះ កាលពីព្រឹកមិញកន្លងទៅរថយន្តនេះបានបង្ហាញវត្តមាននៅកម្ពុជាផងដែរ ដោយតាមរយៈការនាំចូលពីការ៉ាស់លក់រថយន្តដ៏ល្បីឈ្មោះ Heng Huy Autocars ។

ប្រភព៖ Heng Huy Autocars

យោងតាមទំព័រក្រុមហ៊ុនលក់រថយន្ត Heng Huy Autocars បានធ្វើការបង្ហាញអោយឃើញនូវវត្តមានទើបមកដល់នៃរថយន្តភីកអាប់ Tundra ឆ្នាំ២០២២ ម៉ូឌែលប្រភេទ TRD SR5 ដែលវាគ្រឿងដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។

ប្រភព៖ Heng Huy Autocars

សម្រាប់រថយន្តភីកអាប់ Tundra TRD​ SR5 ស៊េរីឆ្នាំ ២០២២ មួយនេះ បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៥ លីត្រ ប្រភេទ i-Force Twin-Turbo V6 ដែលអាចផលិតកម្លាំង ៣៨៩ សេះ អមជាមួយប្រអប់លេខស្វ័យប្រវត្តិ ១០វគ្គ និងប្រព័ន្ធបើកបរវិលកង់ទាំងបួនផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ប្រភព៖ Heng Huy Autocars

ដូចដែលបានលើកឡើងខាងលើនៅលើទីផ្សារប្រទេសវៀតណាម Tundra SR5 នេះមានតម្លៃខ្ទង់ ១៨ម៉ឺនដុល្លារ ហើយសម្រាប់ទីផ្សារកម្ពុជាវិញ បើតាមការលេចលឺដំណឹង រថយន្ត Toyota Tundra TRD SR5 មានតម្លៃខ្ទង់ ១៤ម៉ឺនដុល្លារ។ ដូចនេះ សម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចទំនាក់ទំនងទៅកាន់ការ៉ាស់លក់រថយន្ត Heng Huy Autocars ដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទ 061 95 5555 និង 092 9999 89៕ អរគុណ

ប្រភព៖ Heng Huy Autocars
ផ្ទាំងផ្សាយពាណិជ្ជកម្ម