មកដឹងពីតម្លៃរបស់ Toyota Prius Prime ស៊េរីឆ្នាំ ២០២៣ ដែលនឹងចេញលក់ជាផ្លូវការនៅខែក្រោយនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅតម្លៃលក់សម្រាប់រថយន្ត Toyota Prius Prime ស៊េរីឆ្នាំ ២០២៣ ទៅលើម៉ូដែលដូចខាងក្រោមដែលគ្រោងចេញលក់ជាផ្លូវការនៅក្នុងខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ នៅទីផ្សារសហរដ្ឋអាមេរិក ៖

  • Toyota Prius Prime SE មានតម្លៃលក់ចាប់ពី ៣២ ៣៥០ ដុល្លារ
  • Toyota Prius Prime XSE មានតម្លៃលក់ចាប់ពី ៣៥ ៦០០ ដុល្លារ
  • Toyota Prius Prime XSE Premium មានតម្លៃលក់ចាប់ពី ៣៩ ២៧០ ដុល្លារ

សម្រាប់រថយន្ត Toyota Prius Prime ភ្ជាប់មកជាមួយឧបករណ៍ស្តង់ដារដូចជា ថាសកង់ស្ព័រទំហំ ១៧ អ៉ីញ ដល់ ១៩ អ៉ីញ និងអេក្រង់កំសាន្តទំហំ ៨,០ អ៊ីញ ដល់ ១២,៣ អ៉ីញ កៅអីស្បែក និងឧបករណ័បំពងសំឡេង JBL ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើនិយាយពីម៉ាស៊ីនវិញ Toyota Prius Prime ដំណើរការដោយម៉ាស៊ីន plug-in hybrid ​ចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ភ្ជាប់​ជាមួយ​អាគុយទំហំ ១៣,៦ គីឡូវ៉ាត់ម៉ោង និង​ម៉ូទ័រ​អគ្គិសនី​ចំនួន ១ អាចផលិតកម្លាំងសរុបបាន ២២០ សេស និងកម្លាំងរមួល ១៨៨ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៧០ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម