មូលហេតុនៃការចាប់កំណើតរបស់រថយន្ដ Kia Tasman ត្រៀមបង្ហាញខ្លួននៅកម្ពុជាឆាប់ៗ

ដូចអ្វីដែលបានប្អូនបានដឹងហើយកន្លងមកនេះក្រុមហ៊ុន Kia របស់ប្រទេសកូរ៉េខាងត្បូង ផ្ដោតលើការផលិតតែរថយន្ដបែប Sedan, Suv និង MPV ប៉ុន្តែនៅចុងឆ្នាំ២០២៤ ពួកគេក៏បានប្រកាសពីដាក់លក់នូវរថយន្ដភីកអាប់ដំបូងរបស់ខ្លួន ដែលធ្វើឲ្យអ្នកគ្រប់គ្នានឹកស្មានមិនដល់។

Would You Buy Kia's Wild-Looking New Pickup Truck, the Tasman?

មូលហេតុនៅធ្វើពីក្រោយដែលជំរុញឲ្យក្រុមហ៊ុន Kia សម្រេចផលិតរថយន្ដភីកអាប់ដំបូងគឺដើម្បីពង្រីកម៉ាក់ឃីហោរបស់ខ្លួន និងបំពេញតម្រូវការលើទីផ្សារកាន់តែទូលំទូលាយជាងមុន ជាពិសេសការទាក់ចិត្ត អតិថិជនរបស់ខ្លួនដែលកំពុងស្វែងរករថយន្ត អាចប្រើប្រាស់បានគ្រប់តម្រូវការប្រចាំថ្ងៃក្នុងការបំពេញការងារនិងការធ្វើដំណើរការកម្សាន្តបែបផ្សងព្រេងផងដែរ។ រថយន្ដ Kia Tasman ត្រូវបានបង្កើតឡើងដើម្បីប្រកួតប្រជែងក្នុងទីផ្សារអាមេរិកខាងជើងក៏ដូចជាជុំវិលពិភពលោកផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Would You Buy Kia's Wild-Looking New Pickup Truck, the Tasman?

ដើមឆ្នាំ២០២៥នេះគឺជាទំព័រថ្មីនៃការចាប់កំណើតរបស់រថយន្ដ Kia Tasman ដែលជាកូនទី១ ជំនាន់ទី១ ក្នុងត្រកូលរថយន្ដភីកអាប់របស់ក្រុមហ៊ុន Kia។ បើនិយាយពីទីផ្សាររថយន្ដភីកអាប់នាពេលបច្ចុប្បន្ន កំពុងមានការប្រកួតប្រជែងគ្នាខ្លាំង ខណ:រថយន្ដ Kia Tasman ជាកូនពៅចូលប្រឡុកក្នុងទីផ្សារមួយនេះ ប៉ុន្តែយ៉ាងណាមិញ ជាមួយការរចនារូបរាងបែបជ្រុងៗ អបជាមួយបច្ចេកវិទ្យាទំនើបៗ និងសមត្ថភាពក្នុងការបើកបរបែប Off-Road រថយន្ដមួយនេះក៏ធ្វើឲ្យបងប្អូនអ្នកស្រឡាញ់ឡានភីកអាប់ចាប់អារម្មណ៍លើវាខ្លាំងផងដែរ។

Kia Tasman ក៏មានជម្រើសប្រាស់ទាំងម៉ាសូតនិងសាំងផងដែរ ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនរបស់ខ្លួនទិញយកទៅប្រើប្រាស់។

  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២ លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ២០៧ សេះ និងកម្លាំងរមួល ៤៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងប្រអប់លេខដៃ ៦វគ្គ សម្រាប់ទីផ្សារប្រទេសអូស្រ្តាលី ជាមួយរៀបបើកបរ Desert, Mud, Snow និង Rock ។
  • ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ អាចផលិតកម្លាំងបាន ២៧៧ សេះ និងកម្លាំងរមួល ៤២១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងប្រអប់លេខដៃ ៦វគ្គ សម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូង ជាមួយរៀបបើកបរ Desert, Mud, Snow និង Rock ។

New Kia Tasman: 5 Things You Need To Know About The Polarizing Pickup | Carscoopsក្រុមហ៊ុន Kia កំពុងកំណត់គោលដៅទីផ្សារធំៗរបស់ខ្លួនគឺនៅប្រទេសកូរ៉េខាងត្បូង, អូស្ត្រាលី និងអាហ្រ្វិក ជាពិសេសអាមេរិកខាងជើង ដែលជាទីផ្សារធំមានការពេញនិយមលើប្រភេទឡានភីកអាប់។ ចំពោះហ្វេនរថយន្ដភីកអាប់នៅកម្ពុជាកំពុងរងចាំការមកដល់របស់ Kia Tasman យ៉ាងសន្ទះសារ ក្រោយឃើញមានការប្រកាសនាំចូលរថយន្ដមួយនេះ ចូលទីផ្សារកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ ពីក្រុមហ៊ុន Kai Cambodia៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម